ចំនួន​ប្រជាជន​​ចេញផុតពី​ភាព​ក្រី​ក្រទៅ​រក​ការងារ​ធ្វើ​​នៅទូទាំង​ប្រទេស​ចិន​ឆ្នាំ​២០២១​បាន​កើនឡើងដល់​៣១លាន​៤សែន​៥ម៉ឺន​នាក់​

2022-01-10 15:21:49 |ប្រភព:CRI

  ថ្មី​ៗនេះ​ រដ្ឋបាល​ជាតិ​ស្តារវិបុលភាព​ជន​បទប្រទេស​ចិន​បានចេញ​ផ្សាយ​ថា ចំនួន​ប្រជាជន​​ចេញផុតពី​ភាព​ក្រី​ក្រទៅ​រក​ការងារ​ធ្វើ​​នៅទូទាំង​ប្រទេស​ចិន​ឆ្នាំ​២០២១​បាន​លើសពី​គោល​ដៅ​ប្រចាំ​ឆ្នាំ​ ឆ្នាំ​២០២២​នឹង​ចាត់​វិធាការ​ខិតខំប្រឹង​ប្រែងដើម្បី​​ធ្វើ​ឱ្យ​កម្រិតប្រកបការងាររបស់​ប្រជាជន​​ចេញផុត​ពី​ភាពក្រីក្រ​​លើសពី ​ឆ្នាំ​២០២១​។

  ​គិត​មក​ទល់​ចុង​ខែ​ធ្នូ​ឆ្នាំ​២០២១​ ចំនួន​ប្រជាជន​​ចេញផុតពី​ភាព​ក្រី​ក្រទៅ​រក​ការងារ​ធ្វើ​​នៅទូទាំង​ប្រទេស​ចិន​ឆ្នាំ​២០២១​បាន​កើនឡើងដល់​៣១លាន​៤សែន​៥ម៉ឺន​នាក់​ បាន​លើស​ពី​គោល​ដៅ​ប្រចាំ​ឆ្នាំ​ជិត​១លាន​២សែន​៦ម៉ឺន​នាក់​ ត្រូវ​ជា​១០៤.១៧%នៃ​គោលដៅ​និង​ភារកិច្ច​ទូទាំង​ឆ្នាំ​។

  រដ្ឋបាល​ជាតិ​ស្តារវិបុលភាព​ជន​បទប្រទេស​ចិនបាន​លើក​ឡើងថា គួរជំរុញ​ការ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ជិត​ផ្ទះ​  ព្រម​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ត្រូ​វ​ដោះ​ស្រាយ​ឱ្យ​បាន​ល្អ​នូវ​បញ្ហាគ្មាន​ការងារ​ធ្វើ​នៃ​គ្រួសារ​ចេញ​ផុត​ពី​ភាព​ក្រី​ក្រ​ដែល​បាន​ផ្លាស់ប្តូរទីលំនៅ  និងចាត់វិធានការ​គ្រប់បែបយ៉ាងដើម្បី​​ធានាឱ្យ​​ចំនួន​ប្រជាជន​​ចេញផុតពី​ភាព​ក្រី​ក្រទៅ​រក​ការងារ​ធ្វើរក្សានៅ​លើសពី​​៣០​លាន​នាក់​ ខិតខំប្រឹងប្រែងធ្វើឱ្យចំនួន​​កើ​នឡើងលើសពី​ឆ្នាំ​២០២១៕