សាលាបឋមសិក្សាជនបទមួយឱ្យសិស្សឆ្នើមក្នុងម្នាក់កូនជ្រូកមួយក្បាលជារង្វាន់

2022-01-11 10:15:37 |ប្រភព:xinhua

  ថ្មីៗនេះ កូនជ្រូកម្នាក់មួយក្បាលដែលជារង្វាន់ពិសេសរបស់បឋមសិក្សាសាំងយ៉ាងឃុំហៃជីស្រុកយីលាំងក្រុងចូវតុងខេត្តយូណានជូនដល់សិស្សឆ្នើមចំនួន ២០ នាក់ ។

  លោក ហ្វូវ ចាំងឡាំង គ្រូបឋមសិក្សាសាំងយ៉ាងបានរៀបរាប់ថា កូនជ្រូកចំនួន ២០ ក្បាលនោះបរិច្ចាកដោយគ្រឹះស្ថានសាធារណៈរបស់ក្រុងសៀងហៃមួយ ដើម្បីជូនដល់សិស្សឆ្នើមចំនួន ២០ នាក់ ។ ទម្ងន់របស់កូនជ្រូកទាំងនោះខុសពីគ្នា ជ្រូកតូចមានទម្ងន់ ២០ គីឡូ  ជ្រូកធំមានទម្ងន់ ៣០ គីឡូ ដើម្បីមានសមភាព សាលា​អនុវត្ត​វិធី​ដាក់លេខរៀងដល់​កូនជ្រូក និង​​ឪពុក​ម្តាយជាអ្នកចាប់លេខជូនសិស្សឆ្នើម ។

 គ្រូកំពុងជូនកូនជ្រូកដល់សិស្សឆ្នើម ។

​ឪពុក​ម្តាយ​សិស្សឆ្នើមយកកូនជ្រូកទៅផ្ទះវិញ ។

សិស្សឆ្នើមដែលបានទទួលកូនជ្រូក ។

  អ្នកបកប្រែ៖刘蓉