ទឹកស្អាតនិងភ្នំបៃតង ជាកិច្ចការសំខាន់ណាស់ក្នុងចិត្តរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ ជាងដប់ឆ្នាំមុននេះ ពេលធ្វើការនៅខេត្តZhejiang លោកបានលើកឡើងនូវទស្សនៈប្រកបដោយលក្ខណៈវិទ្យាសាស្ត្រអំពីការអភិវឌ្ឍពោលគឺ ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់។ បន្ទាប់ពីសមាជបក្សលើកទី១៨ មក រាល់ពេលចុះត្រួតពិនិត្យការងារនៅមូលដ្ឋាន លោក Xi Jinping តែងតែពិនិត្យមើលពីអេកូឡូស៊ីដោយផ្ទាល់ដែលជាចំណែកសំខាន់ក្នុងការងាររបស់លោក។ លោកធ្លាប់ទៅដល់តំបន់-ខេត្តចំនួន៩តាមបណ្តោយទន្លេលឿង បានបើកធ្វើកិច្ចប្រជុំពិសេសដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍តាមតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចនៃទន្លេយ៉ង់សេ បានទៅដល់ជ្រលងភ្នំដាច់ស្រយាល Qinling ដើម្បីត្រួតពិនិត្យពីការការពារបរិស្ថានអេកូឡូស៊ី បានទៅដល់មាត់បឹងQinghaiដើម្បីស្វែងយល់ពីការងារហាមនេសាទត្រី។ល។ នៅនិទាឃរដូវជារៀងរាល់ឆ្នាំ លោក Xi Jinping ចូលរួមសកម្មភាពដាំកូនឈើជាកាត្វពកិច្ចតាមពាក្យសន្យារបស់ខ្លួន ដើម្បីធ្វើជាគំរូឱ្យសង្គមចិនទាំងមូលចូលរួមការពារបរិស្ថានអេកូឡូស៊ី។
រយៈពេល ៩ ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើនកម្រិតការពារប្រព័ន្ធអេកូឡូស៊ី បានខិតខំជំរុញការអភិវឌ្ឍបៃតងនិងកាបូនទាប រហូតដល់បានរកឃើញមាគ៌ាអភិវឌ្ឍន៍អរិយធម៌ដែលឧស្សហកម្មមានភាពរីកចម្រើន ជីវភាពធូរធារ ហើយអេកូឡូស៊ីល្អប្រសើរ។ ផែនការកសាងប្រទេសចិនស្រស់ស្អាតដែលមានភ្នំបៃតង ទឹកទន្លេថ្លាឆ្វង់ ខ្យល់អាកាសបរិសុទ្ធកំពុងក្លាយទៅជាការពិត។