លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន៖ ប្រទេសចិនរីករាយផ្តល់ជំនួយដ៏ចាំបាច់ដល់កាហ្សាក់ស្ថានឱ្យអស់ពីលទ្ធភាព

2022-01-11 11:39:47 |ប្រភព:CRI

  ថ្ងៃទី​១០ ខែ​មករា លោក Wang Yi សមាជិកក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ចិន បាន​ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Tileuberdi ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​កាហ្សាក់ស្ថាន ។

  ថ្លែង​ក្នុង​កិច្ច​ជំនួប លោក Wang Yi បាន​លើកឡើង​ថា ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង ប្រទេស​ចិន​សង្ឃឹមយ៉ាង​មុត​មាំ​ជាង​ប្រទេស​ណាៗ​ទាំង​អស់​ថា ​អាស៊ីកណ្តាល​អាច​រក្សា​បាន​នូវ​ស្ថិរភាពជា​យូរ​អង្វែង ព្រម​ទាំងសម្រេចបាននូវ​ការ​វិវឌ្ឍ​រីក​ចម្រើន​និង​ភាពរុង​រឿង​ ។ ប្រទេស​ចិន​រីករាយ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​កាហ្សាក់ស្ថាន​លើវិស័យ​អនុវត្ត​ច្បាប់​និង​​សន្តិសុខ​ ក៏ដូច​ជា​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ទ្វេភាគី​លើ​វិស័យ​​ប្រឆាំងការ​​ជ្រៀតជ្រៀក កិច្ច​ការ​ផ្ទៃ​ក្នុង​ ដើម្បី​បង្ការ​និង​ប្រឆាំង​រាល់សកម្មភាព​ធ្វើ​​ “​បដិវត្តន៍ពណ៌”  រួម​គ្នាប្រឆាំងរាល់ការ​​​​ជ្រៀតជ្រែក​និង​ជ្រាប​ចូលពីកម្លាំង​ខាង​ក្រៅ ធានាជាក់លាក់​នូវ​សុវត្ថិភាព​និង​ការ​ដំណើរ​ការដ៏​រលូន​​នៃ​គម្រោង​សាងសង់​សំខាន់ៗ​ដែល​សហការ​ដោយ​ចិន​និង​កាហ្សាក់ស្ថាន ។

  ថ្លែងក្នុង​កិច្ច​ជំនួប  លោក Tileuberdi បាន​ឯកភាព​​ទាំង​ស្រុង​នូវ​សំណើ​របស់ចិន​ ហើយ​បាន​ថ្លែង​ថា កាហ្សាក់ស្ថាន​រីករាយ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិត​ស្និទិ​ជា​មួយ​ប្រទេស​ចិន​ ក្នុ​ងន័យ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ខាង​សន្តិសុខ​ និង​រួម​គ្នា​វាយ​ប្រហារ​ “កម្លាំង​ជ្រុលនិយមទាំង​បី” ៕