នៅថ្ងៃទី ១១ ខែមករា តាមម៉ោងក្នុងតំបន់ លោក Hans Kluge ប្រធានទីស្នាក់ការអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានព្រមានថា តាមការប៉ាន់ប្រមាណ ប្រជាជនលើសពីពាក់កណ្តាលនៅតំបន់អឺរ៉ុបមានហានិភ័យងាយប្រឈមនឹងការឆ្លងវីរុសកូវីដ ១៩ បម្លែងថ្មី Omicron ក្នុងរយៈពេលពី ៦ ដល់ ៨ សប្តាហ៍ខាងមុខនេះ ។
លោកបានទម្លាយឱ្យដឹងថា ក្នុងសប្តាហ៍ដំបូងនៅឆ្នាំ ២០២២ អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីលើសពី ៧ លាននាក់ ដែលករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងជាងទ្វេដងក្នុងអំឡុងពេលពីរសប្តាហ៍ ។ គិតមកទល់ថ្ងៃទី ១០ ខែមករា ប្រទេសចំនួន ២៦ ក្នុងតំបន់នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសកូវីដ ១៩ លើសពី ១ ភាគរយនៃចំនួនប្រជាជនជារៀងរាល់សប្តាហ៍ ៕