ថ្ងៃទី១០ ខែមករា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោក Faisal រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត នៅក្រុង Wuxi ខេត្ត Jiangshu ប្រទេសចិន ។ ភាគីទាំង ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុកប្រទេសអារ៉ាប៊ីសាអូឌីត ជាទិសដៅអាទិភាពក្នុងកិច្ចការទូតជាមួយមជ្ឈិមបូព៌ារបស់ប្រទេសចិន ចិនរីករាយរួមគ្នាអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរឱ្យបានល្អ ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអូឌីតឱ្យឆ្ពោះទៅរកកម្រិតកាន់តែខ្ពស់និងកាន់តែស៊ីជម្រៅ ។ ប្រទេសចិនសូមគាំទ្រគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអូឌីតស្តីពី “មជ្ឈិមបូព៌ាបៃតង” និង “អារ៉ាប៊ីសាអូឌីតបៃតង” គាំទ្រអារ៉ាប៊ីសាអូឌីតពន្លឿនការសម្រេចបាននូវការអភិវឌ្ឍន៍បែបពិពិធកម្ម ។
ជាការឆ្លើយតប លោក Faisal បានថ្លែងថា ប្រទេសចិនជាដៃគូយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍ដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត ។ អារ៉ាប៊ីសាអូឌីតប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនជាប់រហូតមក គាំទ្រយ៉ាងមុតមាំនូវគោលការណ៍ប្រទេសចិនមួយ គាំទ្រយ៉ាងមុតមាំនូវគោលជំហររបស់ចិនក្នុងបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ស៊ីនជាំង និងសិទ្ធិមនុស្សជាដើម អារ៉ាប៊ីសាអូឌីតសូមថ្លែងអំណរគុណចំពោះចិនដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីតដើម្បីគាំពារផលប្រយោជន៍របស់ខ្លួន ។ អារ៉ាប៊ីសាអូឌីតរីករាយបង្កើតនការតភ្ជាប់គ្នារវាង “ទស្សនាទានឆ្នាំ២០៣០” ជាមួយនិង “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដូចជាប្រភពធនធានឧស្ម័ន ថាមពលស្អាត ការបង្រៀនភាសាចិននិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើម ៕