ថ្ងៃទី១១ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីឆ្នាំមុនមក ប្រទេសយើងទាំងពីរបានចាប់ដំណើរការយន្តការកិច្ចសហប្រតិបតិ្តការស្តីពីកិច្ចសន្ទនាជាន់ខ្ពស់លើវិស័យចំនួនបួន បូករួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌មនុស្សជាតិនិងកិច្ចការសមុទ្រ ដែលបានបង្កើតជានិម្មាបនកម្មថ្មីសម្រាប់កិច្ចសហប្រតិបតិ្តការទ្វេភាគី ។ ប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្មមួយសតវត្សរ៍និងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ភាគីទាំងពីរគួរខិតខំប្រឹងប្រែងបង្កើតសហគមន៍រួមវាសនាតែមួយ ។ ដើម្បីសម្រេចបានគោលដៅមួយនេះ ប្រការគន្លឹះគឺត្រូវធ្វើការងារជាក់ស្តែងនីមួយៗឱ្យបានល្អ ។
ជាការឆ្លើយតប លោក Joko Widodo បានថ្លែងថា នៅឆ្នាំមុន វិស័យពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំងពីរឥណ្ឌូណេស៊ីនិងចិនបានកើនឡើងយ៉ាងឆាប់រហ័ស កិច្ចសហប្រតិបតិ្តការលើវិស័យសុខាភិបាល ជាពិសេសគឺកិច្ចសហប្រតិបតិ្តការលើវិស័យផលិតវ៉ាក់សាំងនិងសិក្សានិងអភិវឌ្ឍឱសថទទួលបានប្រសិទ្ធផលលេចធ្លោ ។ ដោយឡែក ការសាងសង់ផ្លូវដែកពីក្រុង ហ្សាកាដា ដល់ក្រុងBandung បានដំណើរការដោយរលូន ដែលរំពឹងទុកថា នឹងដាក់ឱ្យប្រើប្រាស់តាមពេលកំណត់ ។ ក្នុងនាមជាប្រធានផ្លាស់វេននៃប្រទេសG20 ក្នុងឆ្នាំនេះ ឥណ្ឌូណេស៊ីរីករាយរួមសហការជាមួយចិន ធ្វើកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យប្រទេស G20 ដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញសាមគ្គីភាពនៃសហគមន៍អន្តរជាតិនិងការងើបឡើងវិញនូវសេដ្ឋកិច្ចសកល ៕