ថ្ងៃទី ១៤ ខែមករា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមសេចក្តីអញ្ជើញរបស់លោក Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ នៅក្រុងប៉េកាំងនៅថ្ងៃទី ១៧ ខែមករាខាងមុខនេះព្រមទាំងថ្លែងសុន្ទរកថា ៕