ឆ្លើយតបនឹងការយកចិត្តទុកដាក់ដែលលើកឡើងដោយអង្គការក្រៅរដ្ឋាភិបាលអំពីថាតើសេរីភាពនៃការផ្សាយព័ត៌មានក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនឹងរងផលប៉ះពាល់ពីវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែរឬទេ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ១៣ ខែមករា ថា ប្រទេសចិននឹងផ្តល់ការធានាតាមផ្លូវច្បាប់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រព័ន្ធសារព័ត៌មានបរទេសប្រចាំជាអចិន្រ្តៃយ៍នៅប្រទេសចិននិងអ្នកសារព័ត៌មានបរទេសតាមរយៈការផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានបរទេសដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ។
លោក Wang Wenbin បានលើកឡើងថា "ពួកយើងសូមស្វាគមន៍ប្រព័ន្ធសារព័ត៌មានយកចិត្តទុកដាក់និងផ្សព្វផ្សាយព័ត៌មានអំពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយក៏ស្វាគមន៍មតិយោបល់ប្រកបដោយលក្ខណៈស្ថាបនារបស់ប្រព័ន្ធសារព័ត៌មានផងដែរ ប៉ុន្តែយើងប្រឆាំងយ៉ាងដាច់ខាតនូវការមួលបង្កាច់ការពិតជាក់ស្តែង ការលាបពណ៌ទៅលើប្រទេសចិននិងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយយកនូវអ្វីដែលហៅថា'សេរីភាពសារព័ត៌មាន'មកធ្វើជាលេស "៕