កាលពីថ្ងៃទី១២ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះរាល់វិធានការដែលមានអំណោយផលដល់ការធ្វើឱ្យស្ថានការណ៍កាហ្សាក់ស្ថានមានស្ថិរភាពឡើងវិញ ហើយនឹងបន្តផ្តល់ជំនួយដ៏ចាំបាច់ទាំងអស់ដល់ភាគីកាហ្សាក់ស្ថានក្នុងការរក្សាស្ថិរភាពជាតិនិងការអភិវឌ្ឍដោយល្អប្រសើរផងដែរ ។
ពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានថ្លែងថា បន្ទាប់ពីកាហ្សាក់ស្ថានកើតភាពចលាចលដោយទ្រង់ទ្រាយធំ លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើសារជូនចំពោះលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន ដើម្បីសម្តែងការគាំទ្រជាសាធារណៈ ពោលគឺបង្ហាញពីជំហររបស់ភាគីចិនដែលរីករាយផ្តល់ការគាំទ្រដ៏ចាំបាច់អស់ពីលទ្ធភាពដល់ភាគីកាហ្សាក់ស្ថាន ដើម្បីជួយភាគីកាហ្សាក់ស្ថានឆ្លងកាត់គ្រាលំបាកលើកនេះ ។