សេដ្ឋកិច្ចចិនបានកើនឡើង8.1%ក្នុងឆ្នាំ២០២១

2022-01-17 16:56:49 |ប្រភព:CRI

  តាមទិន្នន័យ​​ថ្មី​​បំផុត​​ដែលរដ្ឋបាលជាតិ​​ស្ថិតិចិន​បានប្រកាស​នៅ​ថ្ងៃទី១៧ ខែមករា​បានឱ្យ​ដឹងថា​​  ​ឆ្នាំ២០២១ ​ទំហំ​សរុប​នៃ​សេដ្ឋកិច្ចចិន​មានដល់ទៅ 114.367​ ទ្រីលាន​(១១៤  ចុច ៣៦៧ ទ្រីលាន )យាន់ប្រាក់ចិន​  ​​បាន​កើនឡើង 8.1% ​បើ​ធៀបនឹង​​ឆ្នាំ​២០២០  ​ ចំណែក​កំណើន​ជា​មធ្យម​ក្នុង​រយៈពេល២ឆ្នាំ​​គឺ 5.1%  ​  ​ពោលគឺ​​ផែនការ​ ៥ ឆ្នាំ​ទី ១៤ របស់​​ចិន​មាន​ការចាប់ផ្តើម​ដ៏​​ល្អ​​ប្រសើរ​។​

  នៅឆ្នាំ២០២១  ​ប្រាក់ចំណូលអាច​ប្រើ​ប្រាស់​បាន​​​គិត​ជា​មធ្យម​ក្នុង​​មនុស្ស​ម្នាក់ៗ​​​របស់​ចិន​គឺ  35128  យាន់​ប្រាក់ចិន  ​បានកើនឡើង 9.1 % ​​បើ​ធៀបនឹង​ឆ្នាំ២០២០​  ប្រាក់​ចំណូល​​របស់​ប្រជាពលរដ្ឋ​និង​ ​សេដ្ឋកិច្ច​ជាតិ​កើនឡើង​ស្របពេលតែមួយ៕​