ឆ្នាំ ២០២១ ការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ប្រទេសចិនចិនប្រចាំឆ្នាំ ២០២១ សម្រេចបានទំហំសរុប ៤៤,០៨២៣ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១២,៥% បើធៀបនឹងឆ្នាំ ២០២០ ល្បឿនកំណើនក្នុងពីរឆ្នាំជាមធ្យមគឺ ៣,៩% ក្នុងនោះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្រៅពីរថយន្តគឺ ៣៩,៧០៣៧ ទី្រលានយាន់ប្រាក់ចិន កើនឡើង ១២,៩%។
ឆ្នាំ ២០២១ ការលក់រាយទំនិញប្រើប្រាស់តាមអនឡាញនៅទូទាំងប្រទេសចិនសម្រេចបានទំហំ ១៣,០៨៨៤ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៤,១%បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ការលក់រាយទំនិញជាក់ស្តែងតាមអនឡាញមានចំនួន ១០,៨០៤២ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១២%៕