ថ្ងៃទី១៧ ខែមករានៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ ឈានទៅមុខយ៉ាងអង់អាច រួមគ្នាបង្កើតពិភពលោកដ៏ល្អបវរក្រោយពីបញ្ចប់ជំងឺឆ្លង»។
លោក X iJinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈសម្រេចបាននូវវិបុលភាពរួម ប៉ុន្តែមិនមែនធ្វើតាមសមភាពនិយមទេ មុនដំបូងត្រូវតែធ្វើឱ្យ “នំខេក”ធំឡើង បន្ទាប់មកបែងចែក “នំខេក”នេះតាមរយៈការរៀបចំចាត់ចែងដោយសមហេតុផលខាងរបប ធ្វើឱ្យភាគីនានាទទួលបានផលប្រយោជន៍រៀងៗខ្លួន ដើម្បីធ្វើឱ្យសមិទ្ធផលនៃការអភិវឌ្ឍផ្តល់ផលប្រយោជន៍ដោយកាន់តែច្រើននិងកាន់តែយុត្តធ៌មដល់ប្រជាជនទាំងមូល៕