ថ្ងៃទី ១៧ ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍ដំណើរការសេដ្ឋកិច្ចជាតិឆ្នាំ ២០២១ ។
លោក Ning Jizhe ប្រធានរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា ការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនៃកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាសកល ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ប្រទេសចិនបាននាំមុខក្នុងការបង្ការនិងគ្រប់គ្រងដោយការរីករាលដាលនៃជំងឺ Covid-19 ដោយធានាអាយុជីវិត សុខភាពនិងសុវត្ថិភាពរបស់ប្រជាជន ១ពាន់៤ រយលាននាក់ នេះជារួមចំណែកយ៉ាងសំខាន់សម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់ពិភពលោក ។ ទន្ទឹមនឹងនេះ គិតរហូតដល់ចុងឆ្នាំ ២០២១ ប្រទេសចិនបានផ្តល់ម៉ាសចំនួន ៣៧២០ រយលាន សម្លៀកបំពាក់ការពារខាងវេជ្ជសាស្រ្តលើសពី ៤ពាន់២ រយលាន ឧបករណ៍ធ្វើតេស្ត ៨៤០០ លានដស និងវ៉ាក់សាំងជំងឺ Covid-19សរុបជាង ២០០០ លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិជាង ១២០ បានក្លាយជាប្រទេសដែលផ្តល់វ៉ាក់សាំងជំងឺ Covid-19ដល់ក្រៅប្រទេសច្រើនជាងគេ ៕