នៅឆ្នាំ ២០១៩ លោក ចាន វី បានជួលហាងផ្លែឈើមួយដែលមានទំហំ ១០០ ម៉ែត្រការ៉េ នៅសង្កាត់ស៊ាស៊ីទីក្រុងណានជីង ដែលបានទាក់ទាញអតិថិជនជាច្រើនដោយសារការលក់តម្លៃថោក ។ លោក ចាន វី ខិតខំធ្វើការ និងមានចិត្តស្មោះត្រង់ អាជីវកម្មកាន់តែប្រសើរឡើង និងការអភិវឌ្ឍអតិថិជនឆាប់រហ័ស ។ ក៏ប៉ុន្តែ ក្រោយឥទ្ធិពលពីជំងឺកូវីដ-១៩ ហាងផ្លែឈើបានបរាជ័យ ហើយការទូទាត់ថ្លៃទំនិញ ថ្លៃជួល និងចំណាយលើបុគ្គលិកធ្វើឱ្យលោកមានសម្ពាធខ្លាំងណាស់ ។
នាខែមេសា ឆ្នាំ ២០២១ លោក ចាន វី បានបិទហាងផ្លែឈើ និងទៅធ្វើការនៅស្រុកកំណើតវិញ ។ មុនពេលទៅស្រុកកំណើតវិញ លោក ចាន វី រកឃើញមានសមាជិកបញ្ចូលលុយ ១៤០,០០០ យ័ន ដែលមិនទាន់បានសងត្រឡប់ជូនអតិថិជនចំនួនជាងរាប់រយនាក់ ។ លោក ចាន វី បានជូនដំណឹងដល់ក្រុមសមាជិកចំពោះការបិទហាងផ្លែឈើ ហើយយកសាច់ប្រាក់ជាង ៦០,០០០ យ័នសងប្រាក់ដល់សមាជិកកាតវិញ ប៉ុន្តែនៅខ្វះប្រាក់ ៨០,០០០ យ័ន ។
លោក ចាន វីបានសម្រេចថា ការធ្វើការបណ្តើរ និងការសងប្រាក់បណ្តើរ ។ ក្រោយពីទៅស្រុកកំណើតវិញ លោកបានធ្វើការ ៣ កន្លែងប្រមាណ១៤ ម៉ោងក្នុងមួយថ្ងៃ ពេលបើកប្រាក់ខែ លោកយកទៅទីក្រុងណានជីងដើម្បីការសងត្រឡប់វិញ ។ សមាជិកចាស់ខ្លះទាក់ទងមិនបាន លោក ចាន វីបានសូមប៉ូលីសជួយគាត់ ។ ក្រោមការជួយរបស់ប៉ូលីស លោក ចាន វីបានបានរកឃើញសមាជិកចាស់នោះ រឿងនេះបានធ្វើឱ្យលោក ចាន វីល្បីឈ្មោះ ពួកគេហៅគាត់ថា”បងប្រុសគួរឱ្យទុកចិត្ត” ។ រដ្ឋាភិបាលក្នុងតំបន់បានដាក់ឈ្មោះគាត់ថា "បុរសល្អនៅរូកា" ហើយបានផ្តល់រង្វាន់ដល់គាត់ចំនួន ៣០០០ យ័ន ។
អ្នកបកប្រែ៖刘蓉