ឆ្កែយន្តឈ្មោះ”កឺតា” វាមានទម្ងន់ ៣២ គីឡូក្រាម និងអាចផ្ទុកសម្ភារៈទម្ងន់អតិបរមា ៤០ គីឡូក្រាម ។ ”កឺតា”ចេះទំនាក់ទំនងជាសំឡេង និងស្គេនមុខ ហើយអាចដើរក្នុងផ្លូវព្រៃ ផ្លូវក្រួស និងស្ពានបានផងដែរ។
ចំពោះ”គោអគ្គិសនី”ជាមនុស្សយន្ត Bionic ដែលបង្កើតឡើងដោយប្រទេសចិន មានរូបរាងធំជាងគេ និងសមត្ថភាពឆ្លងកាត់ផ្លូវពិបាក ។ ល្បឿនរត់របស់វាអាចដល់១០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ វាអាចដឹកជញ្ជូនគ្រាប់រំសេវ និងអាហារជាដើមឱ្យទាហានក្នុងបរិស្ថានដែលរថយន្តមិនអាចធ្វើដំណើរដល់ដូចជាខ្ពស់រាប ភ្នំ ព្រៃជាដើម ។ ក្រៅពីនេះ ”គោអគ្គិសនី”មានជំនាញមួយទៀតគឺ ការឈ្លបយកការណ៍ក្នុងបរិយាកាសដែលមិនអំណោយផលដល់បេសកកម្មរបស់ទាហាន។
អ្នកបកប្រែ៖刘蓉