ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវិនិយោគដោយក្រុមហ៊ុនចិនសម្រេចបានជាង៨០ភាគរយហើយ ដែលអាចដាក់ឱ្យប្រើប្រាស់មុនពេលកំណត់

2022-01-18 11:43:10 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន គ្រោងនឹងដាក់ឱ្យដំណើរការ នៅខែសីហា ២០២២ខាងមុខនេះ ជាការគ្រោងដាក់ឱ្យប្រើប្រាស់ មុនផែនការកំណត់ ដើម្បីសម្រួល

  ឯកឧត្តម ស៊ុង សុខគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា ទទួលបន្ទុកផ្លូវល្បឿនលឿនបានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ដំបូងឡើយ ផ្លូវល្បឿនលឿននេះ គ្រោងនឹងរួចរាល់ នៅឆ្នាំ២០២៣ឯណោះ ប៉ុន្តែដោយសារតែមានអំណោយផលល្អនោះ ផ្លូវមួយខ្សែនេះគ្រោងនឹងរួចរាល់មុនការកំណត់ ហើយអាចដាក់ឱ្យប្រើប្រាស់បាន នៅខែសីហា ២០២២ខាងមុខនេះ ខណៈមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវល្បឿនល្បឿនទី១របស់កម្ពុជាមួយនេះ សម្រេចបាន ជាង៨០ភាគរយហើយនោះ។

  ពាក់ព័ន្ធទៅនឹងផ្លូវនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន កំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើ ការបើកបរសាកល្បងនៅលើផ្លូវនេះ សំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយ ការបង់ប្រាក់។ 

  គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltdចំណាយការវិនិយោគ ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕