ទាក់ទិននឹងរឿងនៅពីក្រោយដែលអង់គ្លេសហាមមិនឱ្យទិញបរិក្ខារ៥Gក្រុមហ៊ុនHuaweiនៅអង់គ្លេសដែលត្រូវបានលាតត្រដាងនាពេលថ្មីៗនេះ លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែមករា ថា បុគ្គលនិងកម្លាំងមួយចំនួនរបស់ភាគីអង់គ្លេសបានទៅអែបអបប្រទេសផលប្រយោជន៍ខាងនយោបាយ ធ្វើជ្រុលហួសខាងគំនិតសន្តិសុខជាតិខ្លះដើម្បីតែគាបសង្កត់សហគ្រាសចិនមួយចំនួន ធ្វើឱ្យប្រជាជនរបស់ខ្លួនមិនអាចទទួលបានផលពីបច្ចេកវិទ្យា៥G នេះគឺជារឿងបង្ខូចផលប្រយោជន៍របស់អ្នកដទៃនិងគ្មានអំណោយផលដល់ខ្លួនឯង។
តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកKishore Mahbubaniអតីតមន្ត្រីការទូតសិង្ហបុរីបានថ្លែងនាពេលថ្មីៗនេះថា មន្ត្រីជាន់ខ្ពស់១រូបនៃសហគ្រាសអង់គ្លេសអះអាងថា ភ្នាក់ងារស៊ើបការណ៍ដែលអង់គ្លេសបានបង្កប់ក្នុងសហគ្រាសHuaweiបានធ្វើការឆែកពិនិត្យទាំងស្រុង ហើយបញ្ជាក់ថា ក្រុមហ៊ុនHuaweiគ្មានការគំរាមកំហែងណាមួយទេ។ប៉ុន្តែ បន្ទាប់ពីប៉ុន្មានខែ ក្រោយមកអង់គ្លេសបាន “ចុះចាញ់”នឹងសម្ពាធរបស់សហរដ្ឋអាមេរិក។គិតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលអង់គ្លេសមិនទាន់មានការអធិប្បាយចំពោះរឿងនេះទេ៕