នៅឆ្នាំ២០២១ ចំនួនកំណើតប្រជាជនរបស់ប្រទេសចិនមានសរុប ១០.៦២ លាននាក់ អត្រាកំណើតគឺ ៧.២៦‰ ដែលជាអត្រាទាបបំផុតចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក

2022-01-19 10:23:35 |ប្រភព:xinhua

  និន្នាការ "ភាពចាស់ និងអត្រាកំណើតទាប" លើចំនួនប្រជាជនចិនបន្តកាន់តែស៊ីជម្រៅ ។ នៅឆ្នាំ២០២១ អត្រាកំណើតរបស់ប្រទេសចិនចុះដល់ ៧.២៦‰ ដែលជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ ១៩៤៩ ។ ប៉ុន្តែ អត្រាមនុស្សចាស់ដែលអាយុលើសពី ៦៥ ឆ្នាំ កើនដល់ ១៤.២% ជាអត្រាខ្ពស់បំផុតតាំងពីស្រង់ស្ថិតិមក ។

  តាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិជាតិចិនបានបង្ហាញឱ្យដឹងថា នៅចុងឆ្នាំ ២០២១ ចំនួនប្រជាជនចិនដីគោកមានចំនួនសរុប ១.៤១៣ ពាន់លាននាក់ ធៀបនឹងចុងឆ្នាំមុនកើនឡើង ៤៨ ម៉ឺននាក់ ។ នៅឆ្នាំ ២០២១ ចំនួនកំណើតប្រជាជនមានចំនួន ១០.៦២ លាននាក់  អត្រាកំណើតគឺ ៧.៥២‰ ។ ចំនួនប្រជាជនស្លាប់មាន ១០.១៤ លាននាក់ អត្រាស្លាប់ប្រជាជនមានចំំនួន ៧.១៨‰ ។

  បញ្ហាអតុល្យភាពភេទនៅតែមាន ។ នៅចុងឆ្នាំ ២០២១ ចំនួនបុរសមានចំនួន ៧២៣ លាននាក់ និងចំនួនស្រី្តមានចំនួន ៦៨៩ លាននាក់ ផលធៀបចំនួនបុរសនិងស្ត្រីគឺ ១០៤.៨៨ (យកស្រ្តីជា១០០នាក់ជាចំនួន) ។

  អ្នកបកប្រែ៖刘蓉