តាំងពីសមាជកបក្សលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹងដោយក្តីអង់អាចនិងការតាំងចិត្តពុំធ្លាប់មាន។ ថ្លែងក្នុងសុន្ទរកថាគន្លឹះក្នុងកាលៈទេសៈខុសៗគ្នា លោក Xi Jinping បានអធិប្បាយជាច្រើនលើកអំពីការធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹងដោយប្រើការប្រៀបប្រដូចមួយចំនួន។ ខាងក្រោមនេះសូមស្វែងយល់ពីការប្រៀបប្រដូចដ៏រស់រវើកនិងជ្រាលជ្រៅទាំងនេះ៖
ខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សិន ទើបអាចវាយលត់ដែកថែបបាន --ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១២ ពេលជួបសំណេះសំណាលជាមួយអ្នកសារព័តមានជាតិនិងអន្តរជាតិដែលយកបទសម្ភាសន៍ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ នៅវិមានប្រជាជន លោក Xi Jinping បានលើកឡើងថា ក្នុងបរិបទថ្មី បក្សយើងប្រឈមមុខនឹងបញ្ហាដ៏តានតឹងជាច្រើន ក្នុងបក្សស្ថិតមានបញ្ហាជាច្រើនដែលតម្រូវឱ្យយើងដោះស្រាយជាបន្ទាន់ ជាពិសេសគឺការស៊ីសំណូកនិងពុករលួយ ទម្រង់និយមនិងការិយាល័យនិយម ចាំបាច់ត្រូវខិតខំដោះស្រាយឱ្យបាន។ ខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សិន ទើបអាចវាយលត់ដែកថែបបាន។
ឃុំអំណាចនៅក្នុងទ្រុងនៃច្បាប់ --ថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៣ លោក Xi Jinping បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំលើកទី ២ នៃគណៈកម្មការត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី ១៨ ថា ត្រូវបង្កើនការដាក់កំហិតនិងត្រួតពិនិត្យចំពោះការប្រើប្រាស់អំណាច ឃុំអំណាចក្នុងទ្រុងនៃច្បាប់ បង្កបង្កើតជាយន្តការផ្តន្ទាទោសដែលមិនហ៊ានពុករលួយ យន្តការបង្ការដែលមិនអាចពុករលួយ និងយន្តការធានាដែលមិនងាយពុករលួយ។
បើកភ្លើងបំភ្លឺ ២៤ ម៉ោងលើ ២៤ ម៉ោង --ថ្ងៃទី ៨ ខែតុលាឆ្នាំ ២០១៤ លោក Xi Jinping បានលើកឡើងក្នុងមហាសន្និបាតបូកសរុបសកម្មភាពអប់រំសមាជិកបក្សថា ភ្នែករបស់ប្រជាជនគឺមុតស្រួច មតិយោបល់របស់ប្រជាជនជាកញ្ចក់ល្អបំផុតសម្រាប់ពួកយើង។មានតែឱ្យប្រជាជនឃ្លាំមើលឱ្យបានតឹងរ៉ឹង និងបើកភ្លើងបំភ្លឺ ២៤ ម៉ោងលើ ២៤ ម៉ោង ទើបអាចធ្វើឱ្យ”មនុស្សកំបាំងកាយ”គ្មានកន្លែងលាក់ខ្លួន។
ដកដើមឈើពុក ព្យាបាលដើមឈើដែលឈឺ តម្រង់ដើមឈើដែលវៀច --ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០១៥ ពេលចូលរួមការពិនិត្យពិភាក្សារបាយាករណ៍ការងាររដ្ឋាភិបាលនៃគណប្រតិភូខេត្តជាំងស៊ីក្នុងកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ លោក Xi Jinping បានលើកឡើងថា ត្រូវជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានស៊ីជម្រៅ ខិតខំដកដើមឈើពុល ព្យាបាលដើមឈើដែលឈឺ តម្រង់ដើមឈើដែលវៀច ដើម្បីធ្វើឱ្យមន្ត្រីជាថ្នាក់ដឹកនាំនិងកម្មាភិបាលទទួលការព្រមាន។
ត្រូវដំឡើងខ្សែភ្លើងមានតង់ស្យុងខ្ពស់ --ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០១៦ លោក Xi Jinping បានសង្កត់ធ្ងន់នៅពេលចូលរួមកិច្ចប្រជុំពិភាក្សាលើកទី ៣៣ នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនថា ត្រូវតាក់តែងវិន័យនិងច្បាប់កំណត់ឱ្យបានលម្អិត ដើម្បីធ្វើឱ្យច្បាប់កំណត់និងវិន័យក្លាយទៅជាខ្សែភ្លើងមានតង់ស្យុងខ្ពស់ដ៏ពិតប្រាកដ។
កាន់ចង្កូតនៃអំណាចឱ្យបានល្អ ដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានល្អ --ថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៧ ពេលចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃគណៈប្រតិភូខេត្តស៊ឺឈួនក្នុងកិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ លោក Xi Jinping បានលើកឡើងថា មន្រីជាថ្នាក់ដឹកនាំនិងកម្មាភិបាលគ្រប់ជាន់ថ្នាក់ត្រូវនាំមុខអនុវត្តតាមច្បាប់កំណត់ឱ្យបានល្អ កាន់ចង្កូតនៃអំណាចឱ្យបានល្អ ដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានល្អ ដើម្បីរួមចំណែកដល់ការបង្កើតឥរិយាបថស្អាតស្អំខាងនយោបាយ។
ឱ្យតែ”ខ្លា”ចេញមុខក៏វាយ អោយតែ”រុយ”ហោះកាត់ក៏វាយដែរ --ថ្ងៃទី ១១ ខែមករាឆ្នាំ ២០១៨ លោក Xi Jinping បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មការត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី ១៩ ថា ឱ្យតែ”ខ្លា”ចេញមុខក៏វាយ អោយតែ”រុយ”ហោះកាត់ក៏វាយដែរ។ ត្រូវជំរុញឱ្យការធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹងគ្របដណ្តប់តំបន់មូលដ្ឋាន ផ្តន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះអំពើពុលរលួយដែលកើតឡើងនៅក្បែរប្រជាជន។
ត្រូវបោសសម្អាតទីធ្លាឱ្យញឹកញាប់ កំចាត់ចោលសេះដែលធ្វើឱ្យខូចប្រយោជន៍ទូទៅ --ថ្ងៃទី ១១ ខែមករាឆ្នាំ ២០១៩ លោកXi Jinpingបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មការត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនលើកទី ១៩ ថា ត្រូវនាំមុខបង្កើនកិច្ចកសាងនយោបាយនៃអង្គភាពបក្ស ធ្វើអោយយន្តការគ្រប់គ្រងផ្ទៃក្នុងមានសុក្រឹតភាព បោសសម្អាតទីធ្លាឱ្យញឹកញាប់ កំចាត់ចោលសេះដែធ្វើឱ្យខូចប្រយោជន៍ទូទៅ ដើម្បីកសាងកម្លាំងត្រួតពិនិត្យវិន័យដែលស្មោះត្រង់ ស្អាតស្អំ និងហ៊ានរ៉ាប់រងភារកិច្ច៕