«កម្រងរបាយការណ៍ស្តីពីមរតកនៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង»ត្រូវបានប្រកាសនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៩ ខែមករា។
របាយការណ៍មួយនេះចងក្រងជាកូនសៀវភៅចំនួន ៧ ក្បាល ដែលគ្របដណ្តប់លើវិស័យកីឡា សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ទីក្រុងនិងការអភិវឌ្ឍក្នុងតំបន់ ដែលបានឆ្លុះបញ្ចាំងពីសមិទ្ធផលជាមរតកជាក់ស្តែងនៃការងារត្រៀមរៀបចំលើវិស័យជំរុញការអភិវឌ្ឍនិងផ្សព្វផ្សាយកីឡាព្រឹលទឹកកក ការអភិវឌ្ឍនិងការច្នៃប្រឌិតថ្មីខាងមុខរបរកីឡាព្រឹលទឹកកក ការកែលម្អជាបន្តបន្ទាប់នូវបរិស្ថាន អេកូឡូស៊ីនិងការអភិវឌ្ឍទីក្រុងម្ចាស់ផ្ទះប្រកបដោយគុណភាពខ្ពស់ជាដើម។
ការបង្កើតមរតកដ៏ស្តុកស្តមដែលបានពីការប្រកួតកីឡាអូឡាំពិករដូវរងា នឹងនាំមកនូវផលប្រយោជន៍វិជ្ជមានក្នុងរយៈពេលយូរចំពោះទីក្រុងជាម្ចាស់ផ្ទះនិងប្រជាជនទូទៅ វាសមស្របនឹងស្មារតីកំណែទម្រង់នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយក៏ជានិមិត្តសញ្ញាដ៏សំខាន់មួយនៃការរៀបចំការប្រកួតកីឡាអូឡាំពិកដោយជោគជ័យផងដែរ។ បច្ចុប្បន្ន សមិទ្ធផលនៃការរត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានក្លាយជាមរតកជាក់ស្តែង ដែលធ្វើអោយប្រជាជនទទួលបានផលប្រយោជន៍មុនពេលកំណត់។
សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជាការប្រកួតកីឡាអូឡាំពិករដូវរងាលើកដំបូងដែលបានគ្រោងផែនការនិងគ្រប់គ្រងមរតកកីឡាអូឡាំពិកដោយគ្រប់ជ្រុងជ្រោយតាំងពីចាប់ផ្តើមត្រៀមរៀបចំបន្ទាប់ពី«របៀបវារៈអូឡាំពិកឆ្នាំ ២០២០»ត្រូវបានប្រកាសមក៕