តាម «បទបញ្ញត្តិស្តីពីផែនការប្រជាជន និងកំណើតកូនក្នុងខេត្តយូណាន»ដែលកែប្រែនាថ្ងៃទី ១៧ ខែមករា បានបញ្ជាក់ថា ប្តីប្រពន្ធមួយគូអាចបង្កើតកូន៣នាក់ ។ ក្រៅពីនេះ បទបញ្ញត្តិនេះបានបន្ថែមខ្លឹមសារនូវលើកទឹកចិត្តឱ្យប្តីប្រពន្ធកើតកូន និងផ្តល់សេវាកម្មសាធារណៈសម្រាប់កំណើតកូនជាដើម ។
បទបញ្ញត្តិនេះបានបន្ថែមថ្ងៃឈប់សម្រាករយៈពេល ១០ ថ្ងៃក្នុងមួយឆ្នាំដល់ឪពុកម្តាយដែលកូនអាយុក្រោមអាយុ ៣ ឆ្នាំ ចំពោះឪពុកម្តាយមានកូនពីរនាក់ដែលមានកូនអាយុក្រោមអាយុ ៣ ឆ្នាំ នឹងបន្ថែមថ្ងៃឈប់សម្រាករយៈពេល ១០ ថ្ងៃទៀត ។
បទបញ្ញត្តិក៏បញ្ជាក់ទៀតថា រដ្ឋបាលនៅគ្រប់ជាន់ថ្នាក់នឹងអនុវត្តវិធានការជាក់លាក់ដើម្បីកាត់បន្ថយបន្ទុកសម្រាប់គ្រួសារមានកំណើតកូន ការចិញ្ចឹមកូន និងការអប់រំ ។ ការជំរុញការបង្កើតប្រព័ន្ធសេវាថែរក្សាកូនជាសាធារណៈ ។ នៅកន្លែងសាធារណៈ និងក្រុមហ៊ុនមានស្រ្តីច្រើនផ្តល់គ្រឿងបរិក្ខារមាតា និងទារក ។
អ្នកបកប្រែ៖刘蓉