ភ្នំពេញ៖ ពិព័រណ៍ជក់ និងការផ្លាស់ប្តូរវប្បធម៌ចិនលើកទីមួយក្រោមប្រធានបទ "ការសរសេរអក្សរ ផ្ចង់នៅកម្ពុជា" ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញក្រោមការរៀបចំឡើងដោយសមាគមអក្សរផ្ចង់ និង វិចិត្រករអន្តរជាតិកម្ពុជាមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។
នៅក្នុងពិព័រណ៍ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី១៧ មករា ២០២២ និងមានការសហការរៀបចំឡើងពីបណ្តាក្រុមហ៊ុនចិននានាផងនោះ មានអ្នកសរសេរអក្សរផ្ចង់ដ៏ល្បីល្បាញ មិត្តអ្នកចេះសរសេរអក្សរផ្ចង់ពីសហគ្រាសនានាក្នុងប្រទេសកម្ពុជា និង យុវជនកម្ពុជា-ចិនប្រមាណជា៥០នាក់បានអញ្ជើញមកចូលរួម។
លោក Liu Wei ប្រធានសមាគមអក្សរផ្ចង់ និងវិចិត្រករអន្តរជាតិកម្ពុជា បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកថា: “អក្សរផ្ចង់ចិន គឺជាសម្បត្តិវប្បធម៌ប្រពៃណីរបស់ប្រជាជាតិចិន ការអនុវត្តសរសេរអក្សរផ្ចង់ចិនជាការថែរក្សាមរតកវប្បធម៌អក្សរចិន និង លើកតំកើងវប្បធម៌ជាតិ។ ពិព័រណ៍ថ្ងៃនេះគឺជាការបង្កើតចំណងមិត្តភាពជាមួយមិត្តកម្ពុជា ក្នុងទម្រង់នៃការផ្លាស់ប្តូរអក្សរផ្ចង់ចិន បង្ហាញពីមិត្តភាព និងភក្ដីភាពដើម្បីសម្រេចបាននូវការយល់ដឹងចិត្តគ្នាទៅវិញទៅមក”។
លោក Li Chengjian ប្រធានសមាគមផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះការប្រារព្ធពិធីនេះ ដោយលោកមានប្រសាសន៍ថា :” តាមរយៈការសរសេរអក្សរផ្ចង់ និងពិព័រណ៍ជក់វប្បធម៌ចិននឹងត្រូវបានលើកកម្ពស់ ហើយទំនាក់ទំនងមិត្តភាពរវាងចិន និង កម្ពុជានឹងចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ប្រជាជន”។
នៅក្នុងព្រឹត្តិការណ៍នោះ អ្នកសរសេរអក្សរផ្ចង់ល្បីល្បាញនៅកម្ពុជា បានសរសេរសារជូនពរមិត្តកម្ពុជា និង ជនជាតិចិននៅក្រៅប្រទេសទាំងអស់ តាមរយៈចុងជក់របស់ពួកគាត់ដែលមានន័យយ៉ាងជ្រាលជ្រៅ។
យុវជនកម្ពុជា និងចិនដែលបានចូលរួមក្នុងព្រឹត្តិការណ៍សរសេរអក្សរផ្ចង់ និងពិព័រណ៍ជក់បានសរសេរ សរសើរសកម្មភាពនេះ ដោយនិយាយថា ពួកគេមិនត្រឹមតែត្រូវបានទាក់ទាញដោយអក្សរផ្ចង់ចិនប៉ុណ្ណោះទេ ហើយថែមទាំងបានយល់ពីអត្ថន័យវប្បធម៌នៃការសរសេរអក្សរផ្ចង់ដែលបិតនៅមាត់ទ្វារផ្ទះ ពេលពិធីបុណ្យចូលឆ្នាំចិនផងដែរ។
កញ្ញា ម៉ា ស៊ូឈីង ជាកូនចៅចិនជំនាន់ទី ៣ ដែលមានដើមកំណើតមកពីស្រុកឆាវសាន ខេត្តក្វាងចូវ បាននិយាយថា “ក្នុងនាមខ្ញុំជាកូនចៅចិនម្នាក់ ខ្ញុំរីករាយណាស់ដែលបានឃើញទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងចិន ខ្ញុំសង្ឃឹមថានឹងមានការផ្លាស់ប្តូរវប្បធម៌ជាច្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលអនាគត៕