ថ្ងៃទី ២២ ខែមករា ពិធីបើកកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានរៀបចំការហាត់សមរួមគ្រប់ពេញនិងដំណើរការនៅ"សំបុកបក្សី"ពហុកីឡដ្ឋានជាតិ ។ ការហាត់សមទាំងមូលត្រូវបានដំណើរការស្របតាមគ្រប់ដំណាក់កាលនៃពិធីបើក ហើយចំនួនអ្នកចូលរួមក្នុងការហាត់សមគឺប្រហែលពាក់កណ្តាលនៃពិធីបើកជាផ្លូវការ ។
បច្ចុប្បន្ននេះ ការហាត់សមនៃពិធីបើកនិងបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងការងារផលិតកំពុងប្រព្រឹត្តប្រកបដោយរបៀបរៀបរយ ។ ពិធីបើកនិងបិទនឹងធ្វើឡើងដោយផ្អែកលើគោលការណ៍"សន្សំសំចៃ សុវត្ថិភាពនិងអស្ចារយ"ដែលបង្ហាញពីសេចក្តីប្រាថ្នារួមក្នុងការស្វែងរកអនាគតដ៏ល្អប្រសើររបស់ប្រជាជនពិភពលោក ។