"ប្រវត្តិសាស្រ្ត​សង្ខេបនៃការងារឃោសនាការរបស់បក្សកុម្មុយនិស្តចិន"ត្រូវបាន​បោះពុម្ពផ្សាយ

2022-01-25 10:21:48 |ប្រភព:CRI

  ក្រោយមានការអនុម័តពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងរៀបរៀង​ចងក្រងដោយក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ សៀវភៅក្រោមចំណងជើង"ប្រវត្តិសាស្រ្ត​សង្ខេបនៃការងារឃោសនាការរបស់បក្សកុម្មុយនិស្តចិន" ត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយប្រជាជន ហើយនឹងចែកចាយនៅទូទាំងប្រទេសចាប់ពីពេលនេះតទៅ។

  ក្នុងដំណើររៀបរៀងនិងចងក្រងសៀវភៅនេះ  លោក Xi Jinping អគ្គ​លេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្តល់ការយកចិត្ត​ទុកដាក់យ៉ាងស្និទ្ធស្នាលនិងផ្តល់អនុសាសន៍សំខាន់ៗ។ សៀវភៅនេះប្រកាន់ខ្ជាប់នូវការណែនាំនៃគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនសម្រាប់យុគសម័យថ្មីរបស់លោក Xi Jinping ហើយបានកត់ត្រាយ៉ាងលម្អិតនូវគំនិតសំខាន់ គោលការណ៍ណែនាំសំខាន់ ព្រឹត្តិការណ៍សំខាន់ និងសកម្មភាពសំខាន់នៅក្នុងប្រវត្តិសាស្ត្រឃោសនាការរបស់គណបក្ស បូកសរុបជាប្រព័ន្ធនូវទំនៀមទម្លាប់ដ៏ល្អនិងបទពិសោធន៍ដ៏មានតម្លៃនៃការងារឃោសនាការរបស់គណបក្ស សៀវភៅនេះជាឯកសារដ៏សំខាន់សម្រាប់ការអប់រំនិងរៀនសូត្រពី​ប្រវត្តិសាស្រ្ត​បក្ស​ហើយក៏ជាសៀវភៅសិក្សា សម្រាប់សិក្សានិងស្រាវជ្រាវពីប្រវត្តិសាស្រ្ត​នៃការឃោសនាការរបស់គណបក្សកុម្មុយនិស្ត​ចិន​ផង​ដែរ​។​​