គ្រឿងសព្វាវុធ​​មួយ​ចំនួន​ដែលជាជំនួយ​​របស់​សហរដ្ឋអាមេរិក​ផ្តល់​ឱ្យ​អ៊ុយក្រែន​ត្រូវបានដឹក​ជញ្ជូន​​ទៅ​ដល់​ក្រុង​គៀវ

2022-01-25 10:26:11 |ប្រភព:CRI

  ក្រសួង​ការពារ​ជាតិ​អ៊ុយ​ក្រែន​បានចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២២​ខែ​មករា​ថា​ ថ្ងៃ​ដដែល​នោះ​គ្រឿងសព្វាវុធ​មួយ​ចំនួន​ដែលជាជំនួយ​​របស់​សហរដ្ឋអាមេរិក​ផ្តល់​ឱ្យ​អ៊ុយក្រែន​ត្រូវបានដឹក​ជញ្ជូន​​ទៅ​ដល់​ក្រុង​គៀវ។

​  សេចក្តី​ថ្លែងការណ៍​បាន​បង្ហាញ​ថា​​ គ្រឿងសព្វាវុធ​ទាំង​នេះ​មាន​ទម្ងន់​ប្រហែល​៩០​តោន​​ រួម​មានអាវុធប្រល័យជីវិត​ព្រម​និង​គ្រាប់បែកដែល​យក​ទៅ​ប្រើ​​នៅ​ជួរ​មុខនៃ​តំបន់​ប៉ះ​ទង្គិចនៅភាគ​ខាងកើត​អ៊ុយ​ក្រែន​ ។ តាម​ការ​ផ្សាយ​ដំណឹង​បាន​ឱ្យ​ដឹងថា​ ឆ្នាំ​២០២១ជំនួយ​យោធា​ដែល​សហរដ្ឋអាមេរិកបាន​អនុម័ត​ផ្តល់​ឱ្យ​ប្រទេស​អ៊ុយ​ក្រែន​ត្រូវ​ជា​៦៥០លាន​ដុល្លារអាមេរិក​​។ ចាប់​តាំងពី​ឆ្នាំ២០១៤​​មក​ សហរដ្ឋអាមេរិក​​បាន​ផ្តល់​ជំនួយ​យោធាសរុបជាង​២៧០០លាន​ដុល្លារ​​អាមេរិកទៅ​ឱ្យ​អ៊ុយក្រែន​​រួចហើយ​៕