នៅវេលាម៉ោង៧និង៤៤នាទី ថ្ងៃទី ២៦ ខែមករា ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណប L-SAR 01 A តាមរ៉ុក្កែត Long March 4C នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquanប្រទេសចិន ។ ផ្កាយរណបនេះបាន ចូលទៅក្នុងគន្លងតារាវិថីតាមការគ្រោងទុកដោយរលូន បេសកកម្មបាញ់បង្ហោះសម្រេចបានជោគជ័យទាំងស្រុង។
តាមការផ្សាយដំណឹងឱ្យដឹងថា ផ្កាយរណបនេះត្រូវបានប្រើប្រាស់សម្រាប់ការត្រួតពិនិត្យនិងឃ្លាំមើលប្រកបដោយប្រសិទ្ធភាពនូវបរិស្ថានភូគព្ភសាស្រ្ត ការរអិលបាក់ដីភ្នំ និងគ្រោះមហន្តរាយរញ្ជួយដីជាដើម។
បេសកកម្មនេះគឺជាការហោះហើរលើកទី៤០៧ នៃរ៉ុក្កែតស៊េរី Long March ។