តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានកម្ពុជាឱ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជានឹងយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនាពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី ២៥ ខែមករា លោក Zhao Lijian អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានបញ្ជាក់ពីព័ត៌មាននេះ។
លោក Zhao Lijian បានថ្លែងថា ប្រទេសកម្ពុជាគឺជាប្រទេសជិតខាងដ៏មេត្រីភាពជាប្រពៃណីរបស់ប្រទេសចិន ភាគីកម្ពុជាបានគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ ព្រះមហាក្សត្រកម្ពុជា ជាមិត្តចាស់របស់ប្រជាជនចិន ប្រទេសចិនសូមស្វាគមន៍ព្រះរាជវត្តមានរបស់ទ្រង់មកកាន់ប្រទេសចិន ដើម្បីយាងជាសាក្សីក្នុងឱកាសជាប្រវត្តិសាស្ត្រដែលទីក្រុងប៉េកាំងបានក្លាយជា “ទីក្រុងដំបូងគេបង្អស់លើពិភពលោកដែលបានធ្វើជាម្ចាស់ផ្ទះទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនិងរដូវរងា”៕