លោក ស៊ី ជីនភីងផ្ញើលិខិតអបអរសាទរចំពោះវេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយ

2022-01-27 15:23:12 |ប្រភព:CRI

  នៅថ្ងៃទី ២៦ ខែមករា លោកស៊ី ជីនភីង ប្រធានរដ្ឋចិន​បានផ្ញើលិខិតអបអរសាទរចំពោះ​វេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានជាសកលលើក​ទី​មួយ​។

  លោកស៊ី ជីនភីង​បានចង្អុលបង្ហាញថា ព្រឹត្តិការណ៍​កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង​ឆ្នាំ២០២២​ជិតនឹងបើកធ្វើ​ ​ប្រទេសចិននឹងបង្ហាញ​នូវព្រឹត្តិការណ៍កីឡាអូឡាំពិកមួយលើក​ដែល​ប្រកប​ដោយភាពសន្សំសំចៃ សុវត្ថិភាព និងភាពអស្ចារ្យជូនពិភពលោក។ ​វេទិកានេះគឺធ្វើឡើងក្រោមប្រធានបទ “ការចែករំលែកកីឡាអូឡាំពិករដូវរងាបែប​បច្ចេកវិទ្យា” សង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញមក​ចូលរួមវេទិកាអាចប្រមូលផ្តុំតម្រិះ​ប្រាជ្ញា ធ្វើការ​ពិភាក្សា ​ផ្លាស់ប្តូរ​និងចែករំលែក សំដៅជួយបង្ហាញពីភាពទាក់ទាញពិសេសនៃកីឡាព្រិលទឹកកក​ បន្តវេននិងផ្សព្វផ្សាយ​ស្មារតីអូឡាំពិក ព្រមនិងរួមគ្នាជំរុញការអភិវឌ្ឍនៃកីឡារដូវ​រងាអូឡាំពិក។

  សូមបញ្ជាក់ថា វេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានជាសកលលើក​ទី​មួយដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម​ចិនបានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃដដែល ៕