អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនSinopecចិនកាលពីថ្ងៃទី២៦ខែមករាបានឱ្យដឹងថា ក្រុមហ៊ុននេះបានរកឃើញតំបន់ប្រេងនិងឧស្ម័នធម្មជាតិថ្មីខ្នាត់រយលានតោនមួយ នៅតំបន់ប្រេងនិងឧស្ម័នធម្មជាតិShunbei ស្ថិតនៅតំបន់វាលទំនាប Tarim ភូមិភាគស៊ីនជាំងប្រទេសចិន ។ តាមការប៉ាន់ប្រមាណជាជំហានដំបូងបានឱ្យដឹងថា តំបន់នេះនឹងបង្កើនបរិមាណធនធានប្រេង៨៨លានតោននិងឧស្ម័នធម្មជាតិ២៩០ប៊ីលានម៉ែត្រគូប វាមានអត្ថន័យដ៏សំខាន់សម្រាប់ប្រទេសចិនក្នុងការលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ថាមពលនិងការធានាសន្តិសុខថាមពលជាតិថែមមួយកម្រិតទៀត។
តំបន់ប្រេងនិងឧស្ម័នធម្មជាតិShunbeiស្ថិតនៅភាគកណ្តាលនិងភាគខាងលិចនៃតំបន់វាលទំនាប Tarim វាមានលក្ខណៈពិសេសគឺមានជម្រៅជ្រៅ សម្ពាធខ្ពស់ និងសីតុណ្ហភាពខ្ពស់ជាដើម ជម្រៅជាមធ្យមនៃស្រទាប់ប្រេងគឺលើសពី៧ពាន់៣រយម៉ែត្រ គឺជាអាងស្តុកប្រេងនិងឧស្ម័នធម្មជាតិដែលមានជម្រៅជ្រៅជាងគេលើពិភពលោក ដោយមានការលំបាកខ្លាំងក្នុងការស្ទង់រុករកនិងអភិវឌ្ឍន៍ ។