នាង ឆាងអឹ ជានាងមកពីប្រទេសវៀតណាម គាត់រលឹកឡើងវិញជំហាននៃការវេចគាវដែលខ្លួនរៀនពី App Tiktok ។ មិនយូរប៉ុន្មានទេ គាត់បានធ្វើនំគាវមួយ មិត្តភក្តិចិនបានកោតសរសើរនាង”មានទេពកោសល្យ” ។
យុវជនដែលមកពីប្រទេសតំបន់ទន្លេឡានឆាង-មេគង្គ”វេច”ម្ហូបអាហារជាមួយគ្នា ។
នាថ្ងៃទី ១៩ ខែ មករា ភោជនីយដ្ឋានថៃឈ្មោះCloud18មានភាពអ៊ូអរ និងពោរពេញដោយបរិយាកាសអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅលើបង្អួចបានបិទក្រដាសក្រហមឆ្នាំថ្មី និងអក្សរជូនពរក្នុងឆ្នាំខាល ។ លោកស្រីបណ្ឌិត ឆាន មូយាន មកពីប្រទេសថៃ អ្នកនាង ឆាងអឹ មកពីប្រទេសវៀតណាម កញ្ញា ចាំង សៀឡុងនិស្សិតមីយ៉ាន់ម៉ាបន្តការសិក្សានៅប្រទេសចិនបានជួបជុំនៅភោជនីយដ្ឋានCloud18 តាមវិធី“វេច”ម្ហូបអាហារនៃតំបន់ទន្លេឡានឆាង-មេគង្គ ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។
ប៉ុន្មាននាទីក្រោយ ពួកគេឈរជុំវិញតុធំ ហើយចាប់ផ្តើមវេចគាវ ។
នំសំណាងមាសថៃ។
ថ្ងៃនោះ កញ្ញា ចាំង សៀឡុង និង ឆាន យីងសៀ និស្សិតមីយ៉ាន់ម៉ាបន្តការសិក្សានៅប្រទេសចិនជានាងពីរនាក់វេចគាវជាលើកដំបូង ។ មុនចាប់ផ្តើមវេចគាវ គេពីរនាក់បានសួរមិត្តភក្តិចិនសិន ។
លោកស្រីបណ្ឌិត ឆាន មូយាន មកពីប្រទេសថៃ និងរស់នៅទីក្រុងគុនមីញជាច្រើនឆ្នាំហើយ ។ លោកស្រីបានរៀបរាប់ថា “ខ្ញុំចូលចិត្តបរិយាកាសដែលជនជាតិចិនវេចគាវ សមាជិកគ្រួសារជជែកបណ្តើរ វេចនំគាវបណ្តើរ គេមិនគ្រាន់តែបរិភោគគាវប៉ុណ្ណោះទេ សមាជិកគ្រួសារក៏អាចជួបជុំគ្នាទៀតផង ។” ទិដ្ឋភាពវេចគាវធ្វើឱ្យលោកស្រី ឆាន មូយាននឹកដល់នំគាវនៅស្រុកកំណើត ទោះបីជាគ្រឿងផ្សំខុសពីគ្នា តែមានអារម្មណ៍ដូចគ្នា ។
ចុងភ្លៅថៃកំពុងធ្វើនំសំណាងមាសថៃជាមួយយុវជនពីរនាក់ដែលមកពីចិន និងថៃ ។
ពេលស្តាប់ ឆាន មូយាន បង្ហញចំណាប់អារម្មណ៍បែបនេះ លោកគ្រូ ជនជាតិថៃដែលបង្រៀននៅសាកលវិទ្យាល័យកាហ្វាងយូណានបានមានចាប់អារម្មណ៍ថា “ឆ្នាំមុន ខ្ញុំឆ្លងបុណ្យចូលឆ្នាំថ្មីនៅប្រទេសចិនជាលើកដំបូង ធ្វើអាហារពេលល្ងាចថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន បរិភោគគ្រាប់ផ្កាឈូករ័ត្ន និងមើលកម្មវិធីរាត្រីសមោលសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំនេះ ខ្ញុំក៏ឆ្លងឆ្នាំថ្មីនៅចិនដូចឆ្នាំមុនដែរ ។ ខ្ញុំមានសង្ឃឹមថា ជំងឺកូវីដ-១៩នឹងរលាយបាត់ឆាប់ៗ មិត្តភក្តិពីប្រទេសតំបន់ទន្លេឡានឆាង-មេគង្គនឹងជួបជុំគ្រួសារឆាប់ៗ ។”
ក្នុងរយៈពេលកន្លះម៉ោង ពួកគេបានវេចគាវរួចរាល់ ហើយបានត្រូវដាក់ក្នុងឆ្នាំងចំអិន។
បុកល្ហុងបែបឡាវ ។
ពេលរងចាំការចម្អិនគាវ ចុងភៅថៃ Pilot បានយកនំសំណាងមាស ។ គាត់បានពន្យល់ថា “នំសំណាងមាសជាម្ហូបអាហារល្បីល្បាញក្នុងប្រទេសថៃ នរណាបរិភោគនៅឆ្នាំ ខាល នរណានឹងមានសំណាង!” ពួកគេទាំងអស់បានរងចាំនៅជិតឆ្នាំង ដើម្បីបរិភោគនំសំណាងមាសនេះដែលមានអត្ថន័យល្អ ។
លោក វី ភឹងយូ និស្សិតឡាវដែលបន្តការសិក្សានៅសាកលវិទ្យាល័យយូណាន(រូបកណ្តាល) និងមិត្តភក្តិថៃ និងវៀតណាមធ្វើម្ហូបជាមួយគ្នា ។
លោក វី ភឹងយូ និស្សិតឡាវដែលបន្តការសិក្សានៅសាកលវិទ្យាល័យយូណាន បាននាំយកម្ហូបអាហារ”សាឡាត់ខ្ចប់បុកល្ហុង”គេទាំងអស់ចូលចិត្តខ្លាំងណាស់ ។
នំគាវឆ្អិនហើយ ! ពួកគេរកឃើញនំគាវដែលខ្លួងវេច ហើយពួកគេសប្បយចិត្តខ្លាំងណាស់។ ឆាន មូយានបានមានចំណាប់អារម្មណ៍ “នំគាវនេះមានរសជាតិឆ្នាំថ្មីប្រពៃណីចិន ពិតជាឆ្ងាញ់ណាស់ !”
អ្នកបកប្រែ៖刘蓉