ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២និងរៀបចំពិធីជប់លៀងស្វាគមន៍ ប្រមុខរដ្ឋបរទេស ប្រមុខរដ្ឋាភិបាល សមាជិករាជវង្សានុវង្ស និងអ្នកទទួលខុសត្រូវអង្គការអន្តរជាតិដែលអញ្ជើញមកប្រទេសចិនដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួត ព្រមទាំងរៀបចំសកម្មភាពទ្វេភាគីមួយចំនួន។
អ្នកនយោបាយអន្តរជាតិសំខាន់ៗដែលចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២និងសកម្មភាពពាក់ព័ន្ធរួមមាន៖ លោកភូទីន ប្រធានាធិបតីរុស្ស៊ី ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជា លោកស្រីហាលីម៉ា ប្រធានាធិបតីសិង្ហបុរី លោកតូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន លោកហ្សាប៉ារ៉ូវ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោករ៉ាម៉ុន ប្រធានាធិបតីតាជីគីស្ថាន លោក Berdymukhamedov ប្រធានាធិបតីតួកមេនីស្ថាន លោកMirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Sisi ប្រធានាធិបតីអេហ្ស៊ីប លោក Park Byung-suk ប្រធានសភាជាតិកូរ៉េខាងត្បូង ព្រះអង្គម្ចាស់ក្សត្រី Sirindhorn នៃប្រទេសថៃ លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Shahid ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោក លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក Troyo ប្រធានធនាគារអភិវឌ្ឍន៍ថ្មី និងលោក Zhang Ming អគ្គលេខាធិការអង្គការសហប្រតិបត្តិការសៀងហៃជាដើម។