ប្រទេសចិននឹងបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2022-01-29 15:24:03 |ប្រភព:xinhua

  នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងលោក ហាំង លូជី អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ស្តីអំពីការ​បញ្ជូន​ក្រុមវេជ្ជសាស្រ្តបុរាណចិនប្រយុទ្ធជំងឺវីរុសកូវីដ១៩ នៅទីក្រុងភ្នំពេញ ។

  ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចូលរួមពិធីចុះហត្ថលេខា ។ យោងតាមកិច្ចព្រមព្រៀង​ខាង​លើនេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នឹងបំពេញបេសកកម្មជាជំនួយវេជ្ជសាស្រ្តក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈចំនួនមួយឆ្នាំ ដែលជា​មន្ទីរពេទ្យជំនួយសាងសង់ដោយភាគីចិន។

  តាមប្រភពព័ត៌មានបានឱ្យដឹងថា នេះគឺជាក្រុមវេជ្ជសាស្រ្តចិនថ្នាក់ជាតិដំបូងគេ នឹងត្រូវបានចាត់បញ្ជូន​ទៅកាន់​ក្រៅ​ប្រទេស ក្រុមវេជ្ជសាស្រ្តចិននេះនឹងផ្តល់សេវាកម្មចំពោះឱសថចិន និងឱសថចិនរួមបញ្ចូលគ្នាឱសថលោកខាងលិចជាដើម ក្រៅពីនេះ នឹងមានការបណ្តុះបណ្តាលដល់គ្រូពេទ្យកម្ពុជា សៀវភៅណែនាំ និងវគ្គបណ្តុះបណ្តាល ដើម្បីផ្តល់សេវាកម្មក្នុងការបង្ការ និងការស្តារនីតិសម្បទាជំងឺទូទៅ និងជំងឺកូវីដ-១៩ ។ កិច្ចព្រមព្រៀងនេះមិនគ្រាន់តែនឹងពង្រឹងកិច្ចសហប្រត្តិបត្តិការក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងនឹងជំរុញការផ្លាស់ប្តូរទៅវិញទៅមកក្នុងឱសថបុរាណរវាងប្រទេសទាំងពីរ ។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉