ឆ្លៀតឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនជិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្យកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្យកុម្មុយនិស្តចិនបានចុះត្រួតពិនិត្យការងារនៅយោធភូមិភាគកណ្តាលនៅថ្ងៃទី២៨ខែមករា។ លោកតាងនាមមជ្ឈិមបក្យចិននិងគណៈកម្មាធិការយោធាមជ្ឈិមបក្សចិន ថ្លែងការសួរសុខទុក្ខដ៏ស្មោះនិងការជូនពរឆ្នាំថ្មីជូនចំពោះមេបញ្ជាការ មន្ត្រីប៉ូលីសប្រដាប់អាវុធ និងទាហាន បុគ្គលិកស៊ីវិលយោធា និងកងជីវពលបម្រុង។