ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរត់បណ្តាក់ភ្លើងគប់អូឡាំពិករដូវរងាក្រុងប៉េកាំងដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែមករានេះ លោក Lv Qin អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការរៀបចំកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានធ្វើបទបង្ហាញថា ការរត់បណ្តាក់ភ្លើងគប់អូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅក្នុងទីតាំងប្រកួត ចំនួន ៣ គឺទីក្រុងប៉េកាំង ខណ្ឌYanqing និងក្រុងZhangjiakou ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ខែកុម្ភៈ ដែលធ្វើឡើងក្នុងកន្លែងបិទជិតចំនួន១១ ។ របៀបវារៈលម្អិតគឺ៖
ពិធីរត់បណ្តាក់ភ្លើងគប់អូឡាំពិករដូវរងាក្រុងប៉េកាំងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកុម្ភៈ បន្ទាប់មកនឹងរត់បណ្តាក់ភ្លើងគប់នៅឧទ្យានព្រៃឈើអូឡាំពិកក្រុងប៉េកាំង និងឧទ្យានអូឡាំពិករដូវរងាក្រុងប៉េកាំង។
នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ការរត់បណ្តាក់ភ្លើងគប់នឹងធ្វើឡើងនៅមហាកំពែងកំណាត់ Badaling និងសួនពិព័រណ៍ទំពាំងបាយជូរពិភពលោកដែលស្ថិតនៅខណ្ឌ Yanqing ដល់ពេលរសៀលនឹងធ្វើឡើងនៅក្រុង Zhangjiakou ។
នៅថ្ងៃទី៤ ខែកុម្ភៈ ការរត់បណ្តាក់ភ្លើងគប់នឹងធ្វើឡើងនៅឧទ្យានYiheyuan ឧទ្យានព្រៃឈើអូឡាំពិកទីក្រុងប៉េកាំង និងឧទ្យានព្រៃឈើDayunhe ។ក្នុងនោះ ការរត់បណ្តាក់ភ្លើងគប់នៅឧទ្យានព្រៃឈើអូឡាំពិកទីក្រុងប៉េកាំងគឺធ្វើឡើងក្នុងកន្លែងបិទជិត ។