នៅថ្ងៃទី ៧ ខែកុម្ភៈ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមធ្យ័តនិងមានទំនួលខុសត្រូវជានិច្ចដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម គិតពិចារណាយ៉ាងហ្មត់ចត់អំពីបញ្ហាថា តើត្រូវចាត់វិធានការដើម្បីកែសម្រួសការរចនានិងការអនុវត្តចំពោះការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនិងកាត់បន្ថយឥទ្ធិពលអវិជ្ជមានយ៉ាងដូចម្តេច ។ ព្រមពេលជាមួយគ្នានេះ លោកបានដាស់តឿនឱ្យយកចិត្តទុកដាក់ចំពោះផលវិបាកមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលបានបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខទៅលើប្រទេសកូរ៉េខាងជើង ។
លោកបានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មគឺធ្វើឡើងក្នុងគោលបំណងបង្កើតលក្ខខណ្ឌដែលមានអំណោយផលសម្រាប់ដំណោះស្រាយតាមវិធីនយោបាយ តែមិនអាចជំនួសឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនោះឡើយ ។ ជំនួយមនុស្សធម៌មិនត្រូវបានចាត់ទុកថាជាការល្មើសវិធានការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនោះទេ ។ លោកបានលើកឡើងទៀតថា បណ្តារដ្ឋសមាជិកគួរតែអនុវត្តការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខដោយស្មោះត្រង់ ។ ជាពិសេស យើងគួរតែប្រឆាំងនឹងការដាក់សម្ពាធនិងការគំរាមកំហែងខាងការទូតទៅលើប្រទេសណាមួយក្រោមលេសធានាជាក់លាក់ដល់ការអនុវត្តសេចកី្តសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនិងបំផ្លាញដល់អធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសដទៃទៀត ៕