នាពេលថ្មីៗកន្លងទៅនេះ លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីនបានកោតសរសើរខ្ពស់ចំពោះវិធានការបង្ការជំងឺកូវីដ ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយបានគូសបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងក្នុងបរិវេណបិទខ្ទប់មានប្រសិទ្ធភាពយ៉ាងខ្លាំងដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ ។
តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានហ្វីលីពីននៅថៃ្ងទី ៧ ខែកុម្ភៈបានឱ្យដឹងថា លោក Abraham Tolentino បានថ្លែងអំពីវិធានការបង្ការជំងឺកូវីដ ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្នុងអំឡុងពេលទៅទស្សនាការហ្វឹកហាត់របស់អត្តពលិកហ្វីលីពីនដើម្បីត្រៀមខ្លួនចូលរួមប្រកួតនៅទីក្រុងប៉េកាំង ។ លោកបានលើកឡើងថា "ប្រព័ន្ធគ្រប់គ្រងក្នុងបរិវេណបិទខ្ទប់បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះរូបលោក វាមានប្រសិទ្ធភាពយ៉ាងខ្លាំង "៕