ថ្ងៃទី៦ ខែកុម្ភៈ សហព័ន្ធស្រូវអង្ករកម្ពុជាបានប្រកាសដំណឹងថា នៅខែមករាឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករចំនួន៥ម៉ឺន៣ពាន់តោន ក្នុងនោះមាន៦០ភាគរយបាននាំចេញទៅកាន់ប្រទេសចិន ។
របាយការណ៍នៃសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា នៅខែមករា កម្ពុជាបាននាំចេញអង្ករចំនួន៥ម៉ឺន ៣ពាន់តោនទៅកាន់ប្រទេសនិងតំបន់ចំនួន៣៤ បានកើនឡើង៥៤.៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ របាយការណ៍បានឱ្យដឹងទៀតថា ចិននៅតែជាទីផ្សារនាំចូលរបស់កម្ពុជាធំបំផុត ៕