ថ្ងៃទី៧ ខែកុម្ភៈ លោក Charles Dnunaiju ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីប្រទេសចិនរបស់ប្រទេសនីហ្សេរីយ៉ាបានចុះផ្សាយបទអត្ថាធិប្បាយលើ«កាសែតប្រជាជន»របស់នីហ្សេរីយ៉ា ដែលបានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយយល់ឃើញថា ក្នុងសភាពការណ៍បច្ចុប្បន្នដែលតំបន់មួយចំនួននៅលើពិភពលោកនៅតែមានសភាពតានតឹងនិងមានការរីករាលដាលនៃជំងឺកូវីដ១៩ ការសម្ពោធបើកដោយជោគជ័យនិងរៀបចំធ្វើដោយរលូននូវការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបង្ហាញនិងផ្សព្វផ្សាយពីស្មារតីអូឡាំពិកទៅកាន់ពិភពលោក ។
អ្នកនិពន្ធរូបនេះបានលើកឡើងក្នុងអត្ថបទថា ពាក្យស្លោកនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងគឺ “រួមគ្នាឆ្ពោះទៅអនាគត” បានស៊ីសង្វាក់គ្នាខ្ពស់ជាមួយគំនិតស្តីពីការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ។ ការរៀបចំការប្រកួតកីឡាអូឡាំពិករដូងរងាក្រុងប៉េកាំងដោយជោគជ័យបានបញ្ជាក់ម្តងទៀតថា ជោគវាសនារបស់មនុស្សជាតិគឺតភ្ជាប់គ្នាយ៉ាងជិតដិត ហើយការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ជាចរន្តប្រវត្តិសាស្ត្រដែលមិនអាចដើរបញ្ច្រាសបានទេ ៕