កាលពីថ្ងៃទី៨ខែកុម្ភៈ ភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់បានបន្តធ្វើការចរចាជុំទី៨អំពីករណីដែលអាមេរិកនិងអ៊ីរ៉ង់អនុវត្តកិច្ចព្រមព្រៀងឡើងវិញនៅក្រុងវីយ៉េន រដ្ឋធានីអូទ្រីស ។ លោក Wang Qun តំណាងចូលរួមការចរចារបស់ចិននិងជាតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិនៅក្រុងវីយ៉េនបានថ្លែងថា ប្រទេសចិនគាំទ្រគោលជំហររបស់អ៊ីរ៉ង់ដែលប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់តាមរយៈការចរចា ។
ថ្ងៃដដែល លោក Wang Qun បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ថា បើមើលជារួម ការចរចានាពេលបច្ចុប្បន្ននេះកំពុងវិវឌ្ឍន៍យ៉ាងសកម្មទៅកាន់ទិសដៅដែលអាចដោះស្រាយបញ្ហានៅទីបំផុត ។ ភាគីនានាត្រូវឱ្យតម្លៃចំពោះការវិវឌ្ឍដែលទទួលបានដោយមិនងាយនៃការចរចានេះ ដោយផ្តោតទៅលើបញ្ហាមិនទាន់ដោះស្រាយដូចជាការលុបបំបាត់ការដាក់ទណ្ឌកម្មនិងការធានាខាងសេដ្ឋកិច្ចជាដើម ប្រមូលផ្តុំគំនិតឯកភាពរួមថែមមួយកម្រិតទៀត ដើម្បីខិតខំប្រឹងប្រែងឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ ។