នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ដែលបានជំនួយជួសជួលដោយប្រទេសចិន បានរៀបចំនៅទីក្រុងក្រចេះ ។
កំណាត់ផ្លូវជាតិលេខ ៧ របស់កម្ពុជាជាផ្លូវជាតិចាប់ពីផ្នែកកណ្តាលឆ្ពោះទៅភាគខាងជើង គម្រោងជួសជួលលើកនេះស្ថិតនៅខេត្តក្រចេះ ផ្លូវនេះមានប្រវែងសរុប៩៣.៥៦គីឡូម៉ែត្រ ទទួលសាងសង់ដោយក្រុមហ៊ុនវិស្វកម្មសំណង់សៀងហៃ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលជួយប្រទេសកម្ពុជាជួសជុលផ្លូវជាតិលេខ៧នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កំណាត់ផ្លូវជាតិលេខ៧ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនឹងជួយប្រជាជនក្នុងស្រុកលើកកម្ពស់ជីវភាព និងធ្វើការចូលរួមចំណែកសំខាន់ក្នុងការតភ្ជាប់តំបន់ភាគខាងឦសានរបស់ប្រទេសកម្ពុជា ។
លោក វ៉ាង វិនធានបានថ្លែងថា ផ្លូវជាតិលេខ៧ជាគម្រោងដំបូងរបស់ប្រទេសចិនជំនួយដល់ប្រទេសកម្ពុជា ដែលចាប់ពីឆ្នាំ ២០០៤ ក្រោយពីផ្លូវជាតិលេខ៧បានត្រូវប្រើប្រាស់ជាផ្លូវការ ដែលបានក្លាយជាផ្លូវមានអត្រាចរាចរណ៍ខ្ពស់ និងរថយន្តច្រើនមួយក្នុងស្រុកខ្មែរ ។ ដោយសារផ្លូវខូចខាតដោយទឹកជំនន់ រដ្ឋាភិបាលចិនផ្តល់ជំនួយជួសជួលផ្លូវនេះដោយឥតគិតថ្លៃម្តងទៀត ហើយបានលើកកម្ពស់ស្តង់ដារផ្លូវនេះ និងកែលម្អប្រព័ន្ធបង្ហូរទឹក ជួសជួលគ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ដែលបានលើកកម្ពស់ភាពងាយស្រួលនូវការបើកបរ សមត្ថភាពចរាចរណ៍ និងរយៈពេលនៃការប្រើប្រាស់។
លោក វ៉ាង វិនធានបានថ្លែងទៀតថា ផ្លូវជាតិលេខ៧បង្ហាញពីការផ្តល់ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ហើយក៏បង្ហាញពីមិត្តភាពចិននិងកម្ពុជាមានការរីកចំរើន និងសហគមន៍រួមជោគវាសនាចិន-កម្ពុជាកាន់តែស៊ីសម្រៅដែរ ។
អ្នកបកប្រែ៖刘蓉