ពី Su Yiming ដល់ Gu Ailing នេះគឺជាយុវជនចិន!

2022-02-10 16:08:59 |ប្រភព:CRI

  យុវជនចិន​ពីររូបដែលអាយុមិនដល់២០ ឆ្នាំ​ផង ទទួលបាន​ជ័យលាភី​ដ៏អស្ចារ្យបំផុត​ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង​! ​ យុវជន​ Su Yiming អាយុ ​១៧ ឆ្នាំ​ និង​យុវតី Gu Ailing បាន​បង្ហាញ​នូវ​រូបភាពជាយុវជនវ័យក្មេង​របស់ប្រទេសចិន​ដែល​រាក់ទាក់កក់ក្តៅ​ ទៅកាន់ពិភពលោក ប្រកបដោយ​ភាពបរិយាប័ន្ននិងភាពសកម្ម​តាមរយៈការ​ប្រកួត​ដ៏​ក្លាហាន​​និង​ឥរិយាបថបើកទូលាយ​។​

  ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃ​វិញ្ញាសាឧបសគ្គជំរាលនៃការ​ជិះក្តារស្គី ​ Su ​Yiming បាន​ចូលប្រកួត​ចុងក្រោយ​។​ ខណៈពេលដែលកីឡាកររជម្រើសជាតិ​កាណាដា​ទទួលបាន​ពិន្ទុខ្ពស់​៩០,៩៦ ​គាត់​បាន​អត់ទ្រាំនឹង​សម្ពាធ​ ​បញ្ចប់​នូវចលនាទីមួយ​១៨០០ ដឺក្រេ​ក្នុងការប្រកួត​ទាំង​មូល​ ​ឈ្នះ​មេដាយប្រាក់​ដ៏មាន​តម្លៃមួយ​គ្រឿង​។​ ​ចំណែក​នាង Gu Ailing ខណៈពេលដែល​ចាញ់ពន្ទុកីឡាការិនីជម្រើសជាតិបារាំង ៥,២៥ ក្នុងការប្រកួតពីរវគ្គមុន នាងបានលោតចលនា​ដែល​ពិបាក​ខ្លាំង​ហើយ​ពុំធ្លាប់សាកល្បង​ក្នុងការ​ប្រកួត​មុនៗ ​គឺ​ លោតកម្រិត​១៦២០ ដឺក្រេ​ ​នៅ​ទីបំផុតក៏ដណ្ដើមបានមេដាយមាស​ ​។​

  កូនគោទើប​កើត​មិនខ្លាច​សត្វខ្លា​ ​ហ៊ានចេញច្បាំង និងជំនះលើខ្លួន​ឯង នេះគឺជា​យុវជន​ចិន​!  នាង​ Gu Ailing ក្រោយ​ឈ្នះមេដាយមាស​កីឡាអូឡាំពិកគ្រឿង​ទីមួយ​របស់ខ្លួន ​ ​មិនបាន​សាទរ​ហួស​ជ្រុល​ទេ​ ​ហើយ​ទៅ​លួង​លោមកីឡាការិនីជម្រើសជាតិ​បារាំង​ដែល​មិន​បាន​ទទួល​មេដាយមាស​យ៉ាង​សោកស្រាយជាមួយនឹងកីឡាការិនីដែលទទួលបាន​មេ​ដាយ​សំរឹទ្ធ។​ ​ Su ​Yiming ជា​កីឡាករជម្រើសជាតិ​តែ​មួយ​គត់​ដែល​បញ្ចប់នូវចលនា​កម្រិត ១៨០០ ដឺក្រេ​ក្នុងការ​ប្រកួ​តទាំង​មូល​ ​ប៉ុន្តែ​លោកមិនបាន​ឈ្នះ​ជើងឯក ​ធ្វើ​ឱ្យអ្នកលេង​បណ្តាញ​អ៊ីនធើណេតបរទេស​មិនតិច​ទេសម្ដែងការ​មិន​ពេញ​​ចិត្ត​ចំពោះ​ការផ្តល់ពិន្ទុរបស់អាជ្ញាកណ្តាល។​ ​ប៉ុន្តែ គាត់​មិន​ខ្វល់ទេ​ ​នៅលើវេទិកា​ផ្តល់​រង្វាន់​ ​គាត់​បាន​ឱប​ជាមួយដៃ​គូប្រកួត​យ៉ាង​សប្បាយចិត្ត​។​

  គោរព​ច្បាប់កំណត់​ ​គោរពដៃ​គូប្រកួត​ ​គោរព​មិត្តភាព​ នេះគឺជា​យុវជន​ចិន​!  នៅលើ​សង្វៀនប្រកួត​ ​ស្នាដៃ​របស់​នាង​ Gu Ailing និង​ Su ​Yiming ធ្វើ​ឱ្យពិភពលោក​ភ្ញាក់ផ្អើល​ ដំណើរធំលូតលាស់​ដ៏សម្បូរ​បែប​របស់​ពួកគេ​ក៏ធ្វើ​ឱ្យអ្នកផង​កោតសរសើរ​ផង​ដែរ​។​ ​​ Su ​Yiming ក្រៅពីជា​កីឡាករ​ជិះក្តារស្គីដ៏ឆ្នើមម្នាក់​ ​គាត់​ក៏ជា​តារាសម្តែង​ក្មេងល្បី​ឈ្មោះ​ដែរ​​។​ គាត់​ធ្លាប់​និយាយត្រង់ៗ​ថាមិនចង់​ធ្វើជា​កីឡាករជិះក្តារស្គីអាជីពទេ​​ ប៉ុន្តែ​​ពេល​ក្រុងប៉េកាំង​ទទួល​សិទ្ធិធ្វើជា​ម្ចាស់ផ្ទះនៃការប្រកួតកីឡា​អូឡាំពិក​រដូវរងាឆ្នាំ២០២២​ ​គាត់​បាន​សម្រេច​​​ធ្វើជាកីឡាករជិះក្តារស្គីអាជីព​ ដើម្បីតំណាង​ប្រទេសចិន​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក។    

  នាង​ Gu Ailing ជា​កូនកាត់​ចិន​-អាមេរិក​ ធំដឹងក្ដី​នៅ​អាមេរិក​ ចេះនិយាយភាសាចិន​យ៉ាង​ស្ទាត់​ជំនាញ​។​ ​នាង​ជា​ក្មេងស្រីដែលមានទេពកោសល្យផ្នែក​ជិះក្តារស្គី​ ​ជាសិស្សពូកែ​នៅ​សាកលវិទ្យាល័យ Stanford ​ហើយក៏ជា​ម៉ូដេលផងដែរ​។​ នាង​រំពឹងថា​ ​បទ​ពិសោធន៍​របស់​​ខ្លួន​អាច​លើកទឹកចិត្ត​ដល់​ប្រជាជនចិន​កាន់តែ​ច្រើនឱ្យ​ចូលរួម​លេង​កីឡា​ព្រិល​ទឹកកក។​

  ក្នុងបរិបទវប្បធម៌ចម្រុះ​ ​ដំណើរលូតលាស់​ខុសៗគ្នា​ ​ទស្សនៈរួមដែល​កាន់តែ​រហ័ស​ ​កាន់តែ​ខ្ពស់​ កាន់តែខ្លាំង​ កាន់តែ​សាមគ្គី នេះគឺជាយុវជន​ចិន​ ស៊ីសង្វាក់គ្នាជាមួយ​យុគ​សម័យ​ រួមចំណែកដល់ការ​កសាង​ប្រទេស​ជាតិ​ ​យុវជន​ចិន​ដែលមាន​នាង​​ Gu Ailing​និង​ Su ​Yiming ជាតំណាង​បាន​ផ្សារភ្ជាប់​ការ​តស៊ូ​របស់ខ្លួន​ជាមួយ​ការ​អភិវឌ្ឍ​របស់មាតុ​ប្រទេស​។​ ​ដើរ​ទាន់យុគសម័យ មិនខ្ជះខ្ជាយពេលវេលាជា​យុវវ័យ ​នេះគឺជា​យុវជ​ចិន​!