ទាក់ទិននឹងករណីដែលក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់បញ្ចូលតួអង្គសេដ្ឋកិច្ចពិតចំនួន ៣៣ របស់ចិនក្នុង"បញ្ជីមិនទាន់ទទួលការពិនិត្យបញ្ជាក់"ដែលដាក់កំហិតលើការនាំចេញនាពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃទី ៨ ខែកុម្ភៈថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ក៏ដូចជាដាស់តឿនភាគីអាមេរិកឱ្យកែតម្រូវទង្វើខុសឆ្គងភ្លាម ហើយវិលត្រឡប់ទៅផ្លូវត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះវិញ ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ភាគីចិនបានចាប់អារម្មណ៍ដល់សេចក្តីប្រកាសពាក់ព័ន្ធរបស់រដ្ឋាភិបាលអាមេរិកហើយ ។ ភាគីអាមេរិកបានដាក់បញ្ចូលតួអង្គសេដ្ឋកិច្ចពិតរបស់ចិនក្នុង"បញ្ជីមិនទាន់ទទួលការពិនិត្យបញ្ជាក់"ក្រោមលេស"មិនអាចបំពេញតម្រូវការនៃការចូលទស្សនារបស់អ្នកប្រើប្រាស់បណ្តាលឱ្យមិនអាចពិនិត្យផ្ទៀងផ្ទាត់លើភាពទៀងត្រង់បាន " ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយដាស់តឿនភាគីអាមេរិកឱ្យកែតម្រូវទង្វើខុសឆ្គងភ្លាមនិងវិលត្រឡប់ទៅផ្លូវត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះវិញ ៕