តាមការរាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ មានពលរដ្ឋចិនចំនួនសរុប ៤៥ ០០០ នាក់ចូលក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២១ ធៀននឹងចំនួនសរុប ៣២.៩ ម៉ឺននាក់ពីឆ្នាំមុន ធ្លាក់ចុះ ៨៦.១% ។
ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនបរទេសធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ។ ក្នុងខែធ្នូ ឆ្នាំ ២០២១ មានពលរដ្ឋចិនចំនួនសរុប ៣៣៨០ នាក់បានចូលក្នុងប្រទេសកម្ពុជា ធៀបនឹងខែសីហា ឆ្នាំ២០២១ បន្ថែមពលរដ្ឋចិនចំនួន ២៥៩៤ នាក់ ដែលបានកើនឡើង ៣០% ។
តាមការរាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ចំនួនជនជាតិបរទេសចូលក្នុងប្រទេសកម្ពុជាគឺ ១៩.៦ ម៉ឺននាក់ ធៀននឹងចំនួនសរុប ១.០៣ លាននាក់ក្នុងឆ្នាំ ២០២០ អត្រាធ្លាក់ចុះ៨៥% ។ ប្រទេសថៃជាប្រទេសច្រកចូលកម្ពុជាច្រើនជាងគេ គឺ ៨១០០០ នាក់ ។ ទី២គឺប្រទេសចិន វៀតណាម ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។
ទេសចរណ៍ជាសសរស្តម្ភសេដ្ឋកិច្ចមួយក្នុងសសរស្តម្ភទាំង៤ របស់ប្រទេសកម្ពុជា បានរងឥទ្ធិពលខ្លាំងបំផុតដោយសារជំងឺកូវីដ-១៩ ។ តាមការរាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ អ្នកចូលប្រទេសកម្ពុជាតាមផ្លូវអាកាស មានចំនួន ៩៩០០០ នាក់ ធៀបនឹងឆ្នាំ ២០២០ អត្រាធ្លាក់ចុះ ៨៦.៨% ។ ក្នុងចំណោមនេះ ទេសចរណ៍ចូលកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន ៩០០០០ នាក់ ធៀបនឹងឆ្នាំ ២០២០ អត្រាធ្លាក់ចុះ ៧៩.៦% ។ ទេសចរណ៍ចូលកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិសៀមរាបមានចំនួន ១០៨៥ នាក់ ធៀបនឹងឆ្នាំ ២០២០ អត្រាធ្លាក់ចុះ ៩៩.៥% ។ ទេសចរណ៍ចូលប្រទេសកម្ពុជាតាមព្រលានយន្តហោះព្រះសីហនុមានចំនួន ៨៥០០ នាក់ ធៀបនឹងឆ្នាំ ២០២០ អត្រាធ្លាក់ចុះ ៨៨.៤% ។
អ្នកបកប្រែ៖刘蓉