ថ្ងៃទី១០ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក Erdogan ប្រធានាធិបតីតួកគី ដើម្បីសម្តែងការសួរសុខទុក្ខចំពោះលោកនិងភរិយាដែលបានឆ្លងជំងឺកូវីដ១៩ ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ពេលទទួលដំណឹងថា លោកប្រធានាធិបតីនិងលោកស្រី Emine Alp Mese ជាភរិយាបានឆ្លងវីរុសកូវីដ១៩ ខ្ញុំនិងភរិយា Peng Liyuan សូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះលោកនិងលោកស្រី Emine Alp Mese សង្ឃឹមថាលោកនិងលោកស្រីអាចជាសះស្បើយក្នុងពេលឆាប់ៗ ។ ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំដល់តួកគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ខ្ញុំរីករាយរួមជាមួយលោកប្រធានាធិបតី ធ្វើការខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្ររវាងចិននិងតួកគីឱ្យឡើងដល់កម្រិតថ្មីឥតឈប់ឈរ ៕