ប្រធានប្រតិបត្តិនៃគណៈកម្មាធិការកីឡាអូឡាំពិកស៊ែប៊ី៖ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាបង្ហាញឱ្យឃើញនូវកម្លាំងចិន

2022-02-11 15:26:10 |ប្រភព:CRI

 ពេល​ផ្តល់​បទ​សម្ភាសន៍ជា​មួយ​អ្នក​សារ​ព័ត៌មាន​នាពេល​ថ្មីៗកន្លង​ទៅ​នេះ លោក​Damir Stajnerប្រធានប្រតិបត្តិ​នៃគណៈកម្មាធិការ​កីឡា​អូឡាំពិកស៊ែប៊ីបាន​ថ្លែង​ថា ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​មិន​ត្រឹម​តែ​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្លាំង​ជាក់​ស្តែង​ដ៏​ខ្លាំង​ក្លា​របស់​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ជំរុញ​ដល់​សាមគ្គីភាព​និង​ការ​ផ្លាស់​ប្តូរ​រវាង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ។

      គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ ក្រុង​ប៉េកាំង​ជា​ទី​ក្រុង​តែ​មួយ​គត់​លើ​ពិភពលោក​ដែល​មិន​ត្រឹម​តែ​បាន​រៀបចំ​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅប៉ុណ្ណោះទេ ថែមទាំង​បាន​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ទៀត​ផង។លោក​Damir Stajnerសម្គាល់​ឃើញ​ថា ក្នុង​ករណី​ដែល​ស្ថានការណ៍​ពិភពលោក​ស្ថិត​ក្រោម​ភាព​លំបាក​បែប​នេះ ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​បាន​បើក​ធ្វើ​តាម​ពេល​កំណត់ នេះ​មិន​ត្រឹម​តែ​បាន​បង្ហាញ​ពីកម្លាំង​របស់​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏បង្ហាញ​ពី​ភាព​ខ្លាំង​ក្លា​របស់​មនុស្ស​ជាតិ​ផងដែរ។

      លោក​Damir Stajnerសម្គាល់​ឃើញ​ថា ការ​រៀបចំការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​តាម​ពេល​កំណត់​ក្នុង​បរិបទ​នៃ​ការ​រីក​រាល​ដាលយ៉ាង​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​កូវីដ​១៩ វា​មាន​អត្ថន័យ​ដ៏​ធំ​ដុំណាស់៕​​"ខ្ញុំយល់ឃើញ​ថា វា​បាន​លើស​ពី​ក្រ​បខណ្ឌ​នៃ​កីឡា​ហើយ តាម​ពិត​ទៅ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អូឡាំពិក​និង​ចលនា​អូឡាំពិក​សម័យ​ទំនើបគ្រាន់​តែ​ជា​វេទិកា​មួយ ហើយ​កីឡា​បាន​ក្លាយ​ជា​មធ្យោបាយ​សម្រាប់​សម្រេច​គោលដៅ​កាន់​តែ​សំខាន់៕”