កីឡាករចិន Wu Dajing បរាជ័យក្នុងការគ្រងតំណែងជើងឯក ការប្រកួតនៃវិញ្ញាសាជាច្រើនត្រូវបានលើកពេលដោយសារធ្លាក់ព្រិល

2022-02-14 17:04:34 |ប្រភព:CRI

  ថ្ងៃទី ​១៣ ខែ​កុម្ភៈ  ​កីឡាករ​ចិន​​ Wu Dajing ដែលឈ្នះមេដាយមាស​តែមួយគត់​សម្រាប់​គណៈប្រតិភូ​អត្តពលិកចិនក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង​ Pyeongchang​ មិនបាន​ចូលវគ្គ​ផ្តាច់ព្រ័ត្រនៃ​វិញ្ញាសាជិះស្គីល្បឿនលឿនចម្ងាយ​ ​៥០០ ម៉ែត្រ​​ប្រភេទ​បុរសក្នុងពូល ​​A​នោះទេ​ មានន័យថា​​លោក​មិន​អាច​បន្ត​គ្រង​តំណែង​ជើង​ឯក​​ក្នុងការប្រកួត​កីឡា​អូឡាំពិក​រដូវ​រងាក្រុង​ប៉េកាំងនេះឡើយ​។ ចំណែកក្រុមអត្តពលិកនារីចិន​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជិះស្គីបណ្តាក់ចម្ងាយ​ ​៣០០០ ម៉ែត្រ​។​ ​នាថ្ងៃដដែល​ មានព្រិលធ្លាក់​នៅ​​តំបន់​ក្រុង​ប៉េកាំង​ ​ក្រុង​ធានជីន​និង​ខេត្តហឺប៉ី​ ​បានជា​ការប្រកួតជម្រុះ​នៃ​វិញ្ញាសា Ladies Slope​style នៃវិញ្ញសាជិះក្តារស្គីព្រិល​បែបសេរី​បាន​លើក​ពេលទៅ​ធ្វើ​នៅ​ថ្ងៃទី ​១៤​ ខែកុម្ភៈវិញ​​ដោយ​សារ​អាកាសធាតុមិនអំណោយផល​ ​ចំណែកការប្រកួតវគ្គ​ផ្តាច់ព្រ័ត្រ​លើកពេល​ទៅ​ធ្វើ​នៅ​ថ្ងៃទី ​១៥ ​ខែកុម្ភៈ​។​ ចំណែក​ការ​ប្រកួ​តវគ្គជម្រុះ​នៃ​វិញ្ញាសា Ladies Aerials នៃ​វិញ្ញាសា​​ជិះក្តារស្គីព្រិល​បែបសេរី​ក៏លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃទី ​១៤​ខែកុម្ភៈផងដែរ​។​ ​លើស​ពី​នេះ​ ​ការ​ហ្វឹកហាត់​ជាផ្លូវ​ការ​លើក​ទី​២ នៃ​វិញ្ញសា​ជិះស្គីចុះជម្រាល​ប្រភេទនារី​នៃ​វិញ្ញាសា​ជិះ​ក្តារស្គី​ព្រិល​​ចុះពីលើភ្នំ​ក៏ត្រូវ​លុបចោលដែរ​៕