អគារទីស្នាក់ការទូទៅថ្មីនៃធនាគារពាណិជ្ជកម្មអេត្យូពីដែលជាសំណង់ខ្ពស់បំផុតនៅអាហ្វ្រិកខាងកើតដែលម៉ៅការសាងសង់ដោយសហគ្រាសចិនបានបញ្ចប់ការសាងសង់ជាផ្លូវការនៅថ្ងៃទី ១៣ ខែកុម្ភៈនេះ។ លោកAbiy Ahmed Ali នាយករដ្ឋមន្រ្តីអេត្យូពី និងលោកZhao Zhiyuan ឯកអគ្គរដ្ឋទូតចិនប្រចាំអេត្យូពីជាដើមបានចូលរួមពិធីបញ្ចប់ការសាងសង់។
ថ្លែងក្នុងសុន្ទរកថា លោកAbiy Ahmed Ali បានសាទរចំពោះការបញ្ចប់ការសាងសង់នៃអគារថ្មី ដោយលើកឡើងថា សំណង់ដ៏ស្រស់ស្អាតមួយនេះបានបញ្ចប់ការសាងសង់ក្នុងឱកាសខួប ៨០ ឆ្នាំនៃការបង្កើតធនាគារពាណិជ្ជកម្មអេត្យូពី វាបានឆ្លុះបញ្ចាំងពីមហិច្ឆតារបស់អេត្យូពីក្នុងការជំរុញការអភិវឌ្ឍការធ្វើទំនើបកម្មនៃមុខរបរធនាគារ។
លោក Zhao Wenjian អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ចិនលីមីធីតប្រចាំអេត្យូពីបានថ្លែងថា ក្នុងដំណើរសាងសង់ គម្រោងនេះបានប្រឈមមុខនឹងកត្តាអវិជ្ជមានដូចជាការរីករាលដាលនៃជំងឺកូវីដ ១៩ និងស្ថានការណ៍មិនអំណោយផលនៃអេត្យូពីជាដើម ប៉ុន្តែ ក្រុមហ៊ុនសំណង់ចិនបានពុះពាររាល់ឧបសគ្គ សម្រេចភារកិច្ចប្រកបដោយដោយគុណភាព។ លើសពីនេះទៅទៀត គម្រោងនេះបានផ្តល់ឱកាសការងារសម្រាប់តំបន់នេះលើសពី ៣០០០ កន្លែង ដែលបាបជំរុញចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕