ថ្មីៗនេះ ក្នុងការប្រកួតបាល់ទាត់នារីអាស៊ី ឆ្នាំ ២០២២ ដែលរៀបចំនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្រុមចិនបានយកឈ្នះកូរ៉េខាងត្បូងដោយពិន្ទុ៣:២ ក្រុមនារីចិនទទួលបានជើងឯក ។
ក្រោយពីការទាត់បាល់បញ្ចូលទីគ្រាប់ទី១ កីឡាការី វ៉ាង សៀងធ្វើដៃរាងបេះដូងទៅកាមេរ៉ា ។ កាយវិការរបស់កីឡាការី វ៉ាង សៀង បានធ្វើឱ្យអ្នកលេងអ៊ីនធើណិតឆ្ងល់ជាខ្លាំង ។ តើកីឡាការី វ៉ាង សៀងបង្ហាញសេចក្ដីស្រឡាញ់ទៅអ្នកណា?
“ក្រោយពីការទាត់បាល់បញ្ចូលទី “ដៃរាងបេះដូង”គឺជូនដល់"នារីដេញតាមខ្យល់" ។ នេះជាសន្យារបស់យើង ។”
"នារីដេញតាមខ្យល់"គឺក្រុមបាល់ទាត់ក្មេងស្រីនៃសាលាបឋមសិក្សវ៉ាជីឈានលានស៊ីវ៉ាងស្រុកស្វយ័តជនជាតិយី ស៊ីលាន ខេត្តយូណាន ដែលបានបង្កើតនៅឆ្នាំ ២០២១ ។
នៅលើទីលាននៃសាលាបឋមសិក្សវ៉ាជីឈានលានស៊ីវ៉ាង មានរូបភាពកុលាបដែលតំណាងឲ្យក្រុមបាល់ទាត់នារីចិន ។ ប្រធានបទនៃទីលានបាល់ទាត់គឺ”រស្មីចែងចាំងចេញពីទីនេះ ” គឺមានន័យថា ទីលានបាល់ទាត់នេះអាចក្លាយជាទីកន្លែងចាប់ផ្តើមក្តីសុបិនរបស់ក្មេងស្រីតំបន់ភ្នំនោះ ។
នៅខែធ្នូ ឆ្នាំ ២០២១ កីឡាការី វ៉ាង សៀងបានមកដល់សាលាបឋមសិក្សនេះដើម្បីផ្លាស់ប្តូរ និងបណ្តុះបណ្តាលក្មេងស្រីនៅទីនេះ ហើយបានសន្យាជាមួយពួកគេ បើសិនជាទាត់បាល់បញ្ចូលទីក្នុងការប្រកួតបន្ទាប់ វ៉ាង សៀងនឹងធ្វើដៃរាងបេះដូងជូនក្មេងស្រីទាំងនោះ ។
កុមារី លី គុយហ្វា ជាសមាជិកនៃក្រុម"នារីដេញតាមខ្យល់" នាងបានរៀបរាប់ថា “ខ្ញុំនឹងខិតខំរៀន និងហាត់បាល់ទាត់ ថ្ងៃក្រោយ ខ្ញុំចង់ទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីក្លាយជាកីឡាការីបាល់ទាត់អាជីព ។” កាលនៅតូច លី គុយហ្វាមើលឃើញ បងប្រុសបងស្រីបាល់ទាត់ក្នុងសាលា ដ៏គួរឲ្យទាក់ទាញ រួចនាងបានមានចាប់អារម្មណ៍លើកីឡាបាល់ទាត់ ។
នៅឆ្នាំ ២០១៩ នាងបានចូលរួមក្រុមបាល់ទាត់សាលា ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ កំរាលឥដ្ឋស៊ីម៉ងត៍ដែលនាងបាល់ទាត់លើកដំបូងបានក្លាយជាវាលស្មៅសិប្បនិម្មិត ។ នាងមានចាប់អារម្មណ៍ថា “ទីបំផុត ខ្ញុំបានអាចបាល់ទាត់ទីលានពិត ខ្ញុំអាចបាល់ទាត់តាមចិត្តហើយ!”
គ្រូបង្វឹកក្រុមក្មេងស្រីសាលាបានបញ្ជាក់ថា “យើងហាត់ទាត់បាល់រៀងរាល់ថ្ងៃ មិនឈប់សម្រាកទេ ! បើសិនជាមានភ្លៀង យើងហាត់នៅក្នុងអាហារដ្ឋាន ។” ក្នុងពេលហ្វឹកហាត់ មានគ្រូបង្វឹកបរទេសជាច្រើនក៏បានចូលរួម ដើម្បីធ្វើឱ្យកុមារយល់ពីពិភពខាងក្រៅកាន់តែច្រើន ព្រមទាំងរៀនជំនាញកីឡាបាល់ទាត់ និងធ្វើឲ្យការហ្វឹកហាត់កាន់តែមានភាពទាក់ទាញ ។
"នារីដេញតាមខ្យល់"របស់ខេត្តយូណាននេះ នឹងបំភ្លឺសុបិនក្នុងសេចក្ដីស្រឡាញ់ចំពោះការបាល់ទាត់ ។ មានកុមារខ្លះបានរៀបរាប់ថា “ទោះបីជាថ្ងៃក្រោយមិនអាចក្លាយជាកីឡាការីបាល់ទាត់អាជីព ក៏ប៉ុន្តែ យើងនឹងមិនបាត់បង់ជំនឿចិត្តទេ ។ ពីព្រោះ សព្វថ្ងៃ យើងខិតខំណាស់ និងសប្បាយចិត្តណាស់ ។”
អ្នកបកប្រែ៖刘蓉