ថ្ងៃទី ១៤ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាស ធាតុ(IPCC)បានបើកធ្វើតាមអនឡាញ ដើម្បីពិនិត្យពិភាក្សាអំពីការរួមចំណែករបស់ក្រុមការងារទី ២ ក្នុងរបាយការណ៍វាយតម្លៃលើកទី ៦ ស្តីពីបម្រែបម្រួលអាកាសធាតុ ។ កិច្ចប្រជុំលើកនេះនឹងបន្តរហូតដល់ថ្ងៃទី ២៥ ខែកុម្ភៈនេះ ។
របាយការណ៍ដែលរៀបចំដោយក្រុមការងារទី ២ នៃក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុបានចងក្រងដោយច្របាច់បញ្ជូលនូវធាតុផ្សំនៃវិទ្យាសាស្ត្រធម្មជាតិ សង្គមនិងសេដ្ឋកិច្ចដែលឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃសកម្មភាពបន្ទាន់ក្នុងការឆ្លើយតបនឹងហានិភ័យអាកាសធាតុ ។ របាយការណ៍នេះក៏នាំមកនូវចំណេះដឹងបន្ថែមផ្នែកមូលដ្ឋាននិងក្នុងតំបន់ព្រមទាំងទំនាក់ទំនងរវាងជីវចម្រុះនិងបម្រែបម្រួលអាកាសធាតុ ៕